គ្មាន​អ្នក​ឆ្លង COVID-19 ក្នុងការ​ធ្វើតេស្ត​ចុងក្រោយ​នៅ Premier League ឡើយ​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្មាន​អ្នក​ឆ្លង COVID-19 ក្នុងការ​ធ្វើតេស្ត​ចុងក្រោយ​នៅ Premier League ឡើយ​
08, Jun 2020 , 5:59 pm        
រូបភាព
​មិនមាន​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ឡើយ​ក្រោយ​ការធ្វើ​តេស្ត​លើកចុងក្រោយ​លើ​មនុស្ស​ចំនួន ១១៩៥ ក្នុង​ក្របខណ្ឌ Premier League​។​


​ការធ្វើ​តេស្ត​រក​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ជុំ​ទី ៦ ក្រោម​ការ​នុ​វត្ត​ន៍​គោល​ការ​តេស្ត​ពីរដង​ក្នុង​មួយ​សប្តាហ៍​លើ​កីឡាករ និង​បុគ្គលិក​ក្លិប​ទាំង​២០​នៃ​លី​គ​កំពូល​អង់ក្លេស​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែមិថុនា​។ កាលពី​ជុំ​ទី​៥ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​តែ​ម្នាក់​ប៉ុ​ណ្តោះ ដែល​សរុប​មកទល់ពេលនេះ​មាន​ចំនួន​អ្នក​ឆ្លង​១៣​នាក់​។​
 
​លទ្ធផល​ដ៏​គាប់ប្រសើរ​នេះ​កើតឡើង​ស្របពេល Premier League ដែល​ផ្អាក​ការប្រកួត​តាំងពី​ថ្ងៃទី​១៣ ខែមីនា​នោះ ប្រកាស​បន្ត​បើកទ្វារ​ប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ដោយ​ក្រុម Aston Villa ដែល​ត្រូវ​ប៉ះ Sheffield United ខណៈ Manchester City ទទួល Arsenal នឹង​ចាប់ផ្តើម​មុខ​គេ​។ យ៉ាងណាក៏ដោយ បើទោះជា​តេស្ត​រក​មិន​ឃើញថា​ឆ្លង COVID1-9 ទៀត​ក្តី ការប្រកួត​រដូវ​កាលដែល​នៅ​សេសសល់​នឹងធ្វើ​ឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន​ដដែល​។​
 
​ហង្ស​ក្រហម Liverpool នាំមុខគេ​ដល់​ទៅ​២៥​ពិន្ទុ​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ខណៈ Bournemouth, Aston Villa និង Norwich City ស្ថិតក្នុង​តំបន់​កាត់ចោល​។ Premier League នៅសល់​ការប្រកួត​សរុប​ចំនួន ៩២ លើក​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com