អត្ថបទពាណិជ្ជកម្ម
មាន​ដឹង​ទេ​ថា​មុននឹង​ឈ្នះ​រង្វាន់​រថយន្ត Porsche ចុងក្រោយ​បំផុត​នេះ​ពី ស្រា​បៀរ កម្ពុជា តើ​លោក ដែង ម៉េង​ស្រ៊ាង ធ្លាប់មាន​ឈ្នះ​រង្វាន់​អ្វីខ្លះ​ផ្សេងទៀត​កន្លងមក​?
09, Jun 2020 , 10:14 am        
រូបភាព
​ព័ត៌មាន​អំពី​អ្នកឈ្នះ​រង្វាន់​រថយន្ត​ទំនើប Porsche ចុងក្រោយ ដោយ​លោក ដែង ម៉េង​ស្រ៊ាង វ័យ​២២​ឆ្នាំ ស្នាក់​នៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៨ ឧសភា កន្លងទៅ បានធ្វើអោយ​អតិ​ថ​ជន​ពិសា ស្រា​បៀរ កម្ពុជា ទូទាំងប្រទេស​មានការ​ភ្ញាក់ផ្អើល និង ចាប់ អារម្មណ៍​ខ្លាំង ហើយ​ប្រាកដ​ណាស់​ថា​អ្នកខ្លះ​ក៏មាន​ចិត្ត​ច្រណែន​ផងដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​សំណាង​មិនទាន់​ដល់​។ 
 
​អតិថិជន​ស្រា​បៀរ កម្ពុជា នឹង​កាន់តែ​ច្រណែន​ថែមទៀត​បើ​បានដឹង​អំពី​សំណាង​ទាំងអស់​ផ្សេងទៀត​ដែល​លោក ដែង ម៉េង​ស្រ៊ាង តែងតែ​ទទួលបាន​កន្លង​មកពី ស្រា​បៀរ កម្ពុជា ។ 
 



​លោក ដែង ម៉េង​ស្រ៊ាង បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖ « ក្រៅពី​រង្វាន់​រថយន្ត កាលពីមុន ខ្ញុំ​ក៏​ធ្លាប់​ឈ្នះ​រង្វាន់​ផ្សេងៗ​ទៀតផង​ដែរ​ពី​ស្រា​បៀរ កម្ពុជា ដូចជា​ទឹកប្រាក់ ១០​ម៉ឺន​រៀល ៥​ម៉ឺន​រៀល ឬ​មិន​អីចឹង​ទេ គឺ រង្វាន់ ២៤​កំប៉ុង​ជាដើម​ស្ទើរតែ​រាល់ពេល​នៃ​ការ​ជប់លៀង​ជុំគ្នា​ជាមួយ​មិត្ត​ភ​កិ្ត​។ ខ្ញុំ​យល់ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែលមាន​សំណាង​ណាស់​មិន​ថា​ទិញ​ផលិតផល​យកមក​ពិសា ឬ បក​រើ​ប្រាស់​ទេ​តែង​បាន​រង្វាន់​រហូត​»​។  
 
​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ​រូបនេះ​រៀបរាប់​អំពី​ការ​ឈ្នះ​រថយន្ត Porsche ពី​ស្រា​បៀរ កម្ពុជា យ៉ាង​ដូច្នេះ​ផងដែរ​ថា «​នៅ​រសៀល​ថ្ងៃទី​១៨ នោះ ខ្ញុំ​ហូបចុក​ធម្មតា​ជាមួយ​មិត្ត​ភ័ក្តិ ប៉ុន្តែ​មុននឹង​គាស់​កំប៉ុង​នីមួយៗ ខ្ញុំ​តែងតែ​ហៅរក​រង្វាន់​ធំ ព្រោះ​ខ្ញុំ​ដឹងថា ស្រា​បៀរ កម្ពុជា ដាក់​រថយន្ត​។ អ៊ីចឹង​ខ្ញុំ​គាស់​ឆា​ច់​ហៅ​លេង​លេង​រក ឡាន​! ឡាន​! ឡាន​! ស្រាប់តែ​ដល់ កំប៉ុង​ទី​២ ចេញ​ឡាន​មក​មែន បាននាំគ្នា​ស្រែក​ហ៊ោរ មិន​នឹកស្មានថា ហៅ​បាន​អ៊ីចឹង​សោះ​។ រង្វាន់​ធំ​នេះ ពិតជា​ធ្វើអោយ​ខ្ញុំ​នៅ​មិន​ស្ងៀម គេង​មិន​លក់​សោះឡើយ ដោយសារ​ចិត្ត​រំភើប​ខ្លាំងពេក​។​» 
 


 
​លោក​បន្តទៀត​ទៀតថា​៖ « ប៉ុណ្ណេះ​ទាំង​ខ្ញុំ ក្រុមគ្រួសារ និង មិត្តភក្តិ​ជប់លៀង​ជុំគ្នា​នោះ នឹង​បាន​ស្គាល់​រសជាតិ​បើករថយន្ត​ទំនើប​ដែល​មនុស្ស​ជាច្រើន​ប្រាថ្នា​។ វា​ពិតជា​រឿង​មួយ​ដ៏​រំភើប​ជាទីបំផុត​»​។ 
 
​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 





(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com