ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ពិធីការិនីដ៏ល្បីកញ្ញា ឌួង ហ្សូរីដា ចំណាយប្រមាណ១៥ម៉ឺនដុល្លា ក្លាយជាម្ចាស់ប្រេន Tube Coffee សាខាឫស្សីកែវ
09, Jun 2020 ,
2:16 pm
រូបភាព
×
ដោយ:
សារព័ត៌មានថ្មីៗ
ថ្មីៗនេះ ពិធីការិនីដ៏ល្បីកញ្ញា ឌួង ហ្សូរីដា បានក្លាយជាម្ចាស់ប្រេន Tube Coffee សាខាឬស្សីកែវ បន្ទាប់ពីជោគជ័យលើមុខរបរជាអ្នកលក់គ្រឿងសម្អាង។ ដោយសារតែ ជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេថ្នល់ ដែលជារសជាតិដ៏ពេញនិយម និងពេញចិត្តជាមួយនឹងភេសជ្ជៈផ្សេងទៀត នៅក្នុង Tube Coffeeកញ្ញាក៏បានសម្រេចចិត្តទិញសិទ្ធិអាជីវកម្ មពី Tube Coffee ដោយចំណាយដើមទុន នៅក្នុងការបើកអាជីវកម្មថ្មីមួយនេះ អស់ប្រមាណជាង ១៥ ម៉ឺនដុល្លាអាមេរិក។ ទន្ទឹមនឹងនេះ ការរៀបចំដេគ័រ និងរៀបចំហាងខាងក្នុង មិនទាន់ដឹងច្បាស់ថា ត្រូវចំណាយបន្ថែមអស់ប៉ុន្មានទៀតនោះទេ។ ចំពោះអាជីវកម្មមួយនេះដែរ កញ្ញាក៏បានប្រាប់ថា នាងបានចាប់ដៃគូ ជាមួយនឹងភាគហ៊ុនតូចៗ មួយចំនួនដូចជា ប្អូនស្រីរបស់នាង និងពិធីករ លោក Vj Hero ផងដែរ។
«មិនមែនជារឿងងាយស្រួលនោះទេ បើទោះបីប្រេនកាហ្វេនេះ ត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន ប៉ុន្តែទម្រាំអាចទិញសិទ្ធិប្រេនកាហ្វេមួយនេះ មកបើកផ្ដាច់មុខបានជោគជ័យ ត្រូវចំណាយពេលយូរយ៉ាងខ្លាំង។ មិនមែនឱ្យតែមានប្រាក់ គឺអាចទិញសិទ្ធិផ្ដាច់មុខ យកមកបើកលក់បានងាយៗនោះទេ»។ នេះជាការលើកឡើងរបស់ កញ្ញា ឌួង ហ្សូរីដា។ កញ្ញាលើកឡើងបន្ថែមទៀតថា ៖ «មុននឹងផ្ដល់សិទ្ធិឱ្យនរណាម្នាក់ ម្ចាស់ប្រេន បានសិក្សាយ៉ាងលម្អិត ជាមួយនឹងទីតាំង ដើម្បីឱ្យមានភាពប្រាកដថា នឹងធ្វើឱ្យហាងមួយនេះទទួលបានភាពជោគជ័យ និងដំណើរការល្អ ក្រោយក្លាយទៅជាម្ចាស់សាខា មុននឹងប្រគល់សិទ្ធិឱ្យកញ្ញាបើក នៅក្នុងទីតាំងនេះ»។
គួររំលឹកថា មកទល់នឹងបច្ចុប្បន្ន Tube Coffee សាខាឬស្សីកែវ ដែលជាសាខាទី១២ មិនទាន់បើកដំណើរការជាផ្លូវការនៅឡើយទេ ដោយកំពុងតែរៀបចំតុបតែងហាង និងដេគ័រផ្សេងៗទៀតដើម្បីឱ្យមានភាពទាក់ទាញ។ កញ្ញា បានបញ្ជាក់ថា បន្ទាប់ពីដំណើរការរៀបចំរួច កញ្ញានឹងបើសម្ភោធជាផ្លូវការ នៅក្នុងខែ តុលា ឬខែវិច្ឆិការ ទៅតាមស្ថានភាពជាក់ស្ដែងផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម