ជាតិ
ពីនេះ ពីនោះ
ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មានតែ​មួយ​លើ​លោក​៖ ទឹក​បឹង​ទន្លេសាប​ហូរ​ត្រឡប់ក្រោយ​វិញ
09, Jun 2020 , 7:19 pm        
រូបភាព
​រូបគំនូរ​បង្ហាញ​ពី​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ ។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
​រូបគំនូរ​បង្ហាញ​ពី​ផ្លូវ​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ ។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
ដោយ:
 ​ទឹក​បឹង​ទន្លេសាប ហូរ​ត្រឡប់​៖ ស្របពេល​ទឹក​បឹង​ទ​ន្ល​សាប ហូរ​ត្រឡប់​ចូលក្នុង​ទន្លេមេគង្គ​វិញ ក្នុង​ខែតុលា​-​វិច្ឆិកា ពពួក​ត្រី​ធ្វើចរាចរ​ផ្លាស់​ទី ក៏​ចេញមក​ដែរ​។​



​ត្រី​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ចាក​ចេញពី​បឹង​ទន្លេសាប​។ ចាប់ផ្តើម​នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា នៅពេល​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ធ្លាក់ចុះ​ទាប​ជាង​កម្រិត​កម្ពស់​ទឹក​បឹង​ទន្លេសាប ទឹក​ក៏​ហូរ​ត្រឡប់​ចេញពី​បឹង ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។ គេ​តែងតែ​និយាយថា​៖ «​ទឹក​ហូរ​មិន​ត្រឡប់​» តែ​ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ចាត់ទុកថា មានតែ​មួយ​លើ​លោក ដែល​ទឹក​ហូរ​ត្រឡប់ក្រោយ​វិញ ដែល​កើតមានឡើង​នៅតាម​ដង​ទន្លេសាប ក្នុងប្រទេស​កម្ពុជា​។ 
 
​ស្របពេល​ជាមួយគ្នា​នោះ ត្រី​រាប់រយ​ប្រភេទ រាប់សិប​លាន​ក្បាល និង​រាប់លាន​តោន ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញមក​ជាមួយ​ផងដែរ​។ ត្រី​គល់រាំង ត្រី​រាជ ដែលជា​ស្តេច​ត្រី បានចេញ​ដំណើរ​ពី​បឹង​ទន្លេសាប​មុនគេ​។ បន្ទាប់មក ពពួក «​ត្រី​រៀល​» ដែល​ប្រជាជន​ខ្មែរ និយម​យកទៅ​កែច្នៃ​វា​ធ្វើជា​ប្រហុក ផ្អក និង​ត្រីឆ្អើរ ព្រមទាំង​ប្រភេទ​ត្រី​តូចៗ រាប់រយ​ប្រភេទ​ផ្សេងទៀត ក៏​ចេញ​មកជា​បន្តបន្ទាប់​ផងដែរ​។ (​សូម​រង់ចាំ​តាមដាន​វគ្គ​បន្ត​)
 
Large numbers of fish leave the Tonle Sap Lake
 
Beginning in late September or early October, when the level of the Mekong River falls below the level of the Tonle Sap Lake, the water reverses flow from the lake into the Mekong River. There is a saying that "water never flows backwards," but the Tonle Sap River in Cambodia is the only place in the world where water reverses its direction of flow. 
 
At the same time, hundreds of millions of fishes weighing millions of tons migrate along with the flow. Giant barb and giant catfish which are the “kings of fish” are the first to leave the lake. They are followed by a variety of fish such as trey riel (Siamese mud carp), which Khmer people like to process into pra hoc, the salty fermented fish, and smoked fish, as well as hundreds of other small fish species (to be continued).

© រក្សាសិទ្ធិដោយ thmeythmey.com