អត្ថបទពាណិជ្ជកម្ម
Huawei Y6p ពណ៌​ស្វាយ​ស្រកានាគ ដែល​គ្រប់គ្នា​ប្រាថ្នា​បានមក​ដល់​ហើយ តម្លៃ​ពិសេស​ត្រឹមតែ $139
09, Jun 2020 , 3:20 pm        
រូបភាព
គិត​មកទល់ពេលនេះ ស្មា​ត​ហ្វូ​ន​ដែល​កំពុង​ពេញនិយម និង​លក់ដាច់​ខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា នាពេល​ពាក់កណ្តាល​ឆ្នាំ 2020 នេះ​គឺ Huawei Y6p សាក​ម្តង​លេង​បាន​បី​ថ្ងៃ មិន​ភ័យខ្លាច​អស់​ថ្ម​។ ស្រាប់តែ​ឥឡូវនេះ ក្រុមហ៊ុន​ហួ​វៃ​បាន​បញ្ចេញ​នូវ Huawei Y6p ពណ៌​ថ្មី​ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​បំផុត​នោះ គឺ​ពណ៌​ស្វាយ​ស្រកានាគ ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​របស់ខ្លួន ក្នុងតម្លៃ​ត្រឹមតែ $139 ឈ្នះ​រថយន្ត​ទំនើប Audi Q2 មួយគ្រឿង​ភ្លាមៗ​។ អតិថិជន​ដែល​ចាប់អារម្មណ៍ អា​ចរក​ជាវ Huawei Y6p ពណ៌​ស្វាយ​ស្រកានាគ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា ទូទាំងប្រទេស ដែល​ស្ថិត​នៅក្បែរ​លោកអ្នក​ជាង​គេ​។
 
Huawei Y6p ត្រូវបាន​រចនា​រូបរាង​ល្អ​ឯក មើលទៅ​ទាក់ទាញ​នឹងមាន​ភាព​ស៊ី​វិ​ល័យ​ជាមួយនឹង​ពណ៌​ថ្មី​ស្អាត​ប្លែក គឺ​ពណ៌​ស្វាយ​ស្រកានាគ បង្កើន​នូវ​ភាពជឿជាក់ និង​ទំនុកចិត្ត​នៅពេល​ចាប់​កាន់​ប្រើ​ម្តងៗ​។  Huawei Y6p មាន​ថាមពល​ថ្ម​ធំ​មហិមា ទំហំ 5000mAh សាក​ម្តង​លេង​បាន​បី​ថ្ងៃ​។ ជាពិសេស​សាក​ម្តង​អាច​លេង ហ្វេ​ស​ប៊ុ​ក IG  TikTok  ហ្គេម​អន​ឡាញ មើល YouTube ម៉ា​ឆ្ងាញ់ ដាច់​យប់​ក៏​មិន​ភ័យ​អស់​ថ្ម​។ ជាពិសេស វា​បំពាក់​នូវ​មុខងារ​ថ្មី Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរស័ព្ទ​ផ្សេងទៀត តាម​ឌុយ OTG និង​អាច​ផ្ទេរ​ទិន្នន័យ  រូបភាព​ឯ​សារ ក្នុងពេល​តែមួយ​។​
 
Huawei Y6p បំពាក់​នូវ​កាមេរ៉ា​ក្រោយ 3​គ្រាប់ Huawei Y6p ដែល​តំរៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញ​ម្តង​! កាមេរ៉ា​មេ​ទំហំ 13MP សម្រាប់​ថតរូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស​។ កាមេរ៉ា​ទី​2 ទំហំ 5MP សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ អាច​ថតរូប​មនុស្ស​ឃើញ​ជើង​ស្រ​ឡូ​នៗ ខ្ពស់​ស្អាត ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញភ្នែក និង​កាមេរ៉ា​ទី​3 ទំហំ 2MP សម្រាប់​ថតរូប​បែប​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​យ៉ាង​ស្អាត និង​ដាច់​ល្អ​។ ចំណែកឯ​កាមេរ៉ា​មុខ​ទំហំ 8MP (f/2.0) ភ្ជាប Beauty Mode អាច​កែប្រែ​ចាំចិត្ត​ចង់ ធ្វើ​ឲ្យ​រូបថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​ស្អាត និង​លេចធ្លោ និង​មិន​សក្បុស ធានាថា​ពេញចិត្ត​គ្រប់​ប៉ុស្តិ៍​តែម្តង​។​
 


Huawei Y6p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ដែល​មក​មួយ​សេត​នៅក្នុង​ប្រអប់​ស្រាប់ និង​អាច​ដោ​ន​ឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ​២៤, Myphsar, App កា​ម៉​ង់​ម្ហូប Egets រឺ អេប​ល្បីៗ (App) មិនចាំបាច់​ចំណាយពេល​យូរ​ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់​ចិត្ត ហើយ free ទៀត​។​
 
Huawei Y6p បំពាក់​អេក្រង់ 6.3” មាន​កម្រិត​បង្ហាញ 1600x720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពា​រ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV របស់​ប្រទេស​អាល្លឺម៉ង់ មាន រ៉េ​ម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះ​ឈី​ប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់​នូវ​បច្ចេកវិទ្យា Huawei Super Sound ធ្វើ​ឲ្យ​សំឡេង ការ​ស្តាប់​តន្ត្រី លេង​ហ្គេម និង​ខ្សែភាពយន្ត លឺ​ខ្លាំង​ពីរោះ​រណ្តំ​ចិត្ត ជាពិសេស​ពេល​ស្តាប់​វិទ្យុ FM ពុំ​ចាំបាច់​ត្រូវការ​ប្រើ​កាស ទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​អ៊ូអរ ឬក៏​មនុស្ស​ច្រើន​ក៏ដោយ​។ 
 



​សរុបមក ប្រសិនបើ​ចង់​ឡើង​ស៊េរី​ទូរស័ព្ទ​ថ្មី អាច​ពិចារណា Huawei Y6p ពណ៌​ថ្មី​ស្វាយ​ស្រកានាគ ព្រោះ​មិន​ត្រឹម​តែមាន​រូបរាង​ស្អាត ពណ៌​ត្រូវចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​ថ្ម​កាន់​បានយូរ សាក​ម្តង​លេង​បាន​បី​ថ្មី និង​ថតរូប​ស្អាត​កប់​សារី ហើយ​និង​តម្លៃ​ល្អ​បំផុត​ត្រឹមតែ $139 មានឱកាស​ឈ្នះ Audi Q2 ថែម​ទៀតផង​។ 


 
​សូម​រំលឹកថា ទន្ទឹមនឹង​វត្តមាន Huawei Y6p សាក​ម្តង​លេង​បាន​3​ថ្ងៃ ស្មា​ត​ហ្វូ​ន​ប្អូន​ពៅ Huawei Y5p តម្លៃ  $99 ក៏​មិន​អន់​ដែរ សុទ្ធ​តែមាន​កាមេរ៉ា​ឌី​ហ្សា​ញ បែប​គ្រាប់​ឡុកឡាក់​ដែលជា​ស្ទា​យ៍​ពេញនិយម សម្រាប់តែ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ខ្ពស់​ប៉ុណ្ណោះ​។ រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍ ស្មា​ត​ហ្វូ​ន​រៀមច្បង Huawei Y6p ឯណេះ​វិញ មានតម្លៃ​ត្រឹមតែ $219 ប៉ុណ្ណោះ ប៉ុន្តែ​មាន​រូបរាង​កំពូល​ស្តើង មាន​រហ​ស្ស័​នាម​កំពូល​អេក្រង់ និង​មានកា​ម៉េ​រ៉ា AI 3​គ្រាប់​សម្រាប់​ថតរូប​វីដេអូ​ស្អាត​គ្រប់ពេល សម្រាប់​ព័ត៌មាន​សូម​ចុច 
https://www.facebook.com/huaweimobilekh/៕
 


















/>
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com