ជាតិ
សិល្បះ
«​កណ្តៀវ​អូន​...» ពាក្យ​គន្លាស់​ក្នុង​បទ​ចម្រៀង ដែល​បង្កប់ន័យ​អាសគ្រាម​...
09, Jun 2020 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
បើតាម​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត ចាស់ទុំ​ហាម​ថា កុំ​និយាយ​គន្លាស់​លើ​ពាក្យ​ពុំ​សមគួរ ឬ លើ​ពាក្យអាសគ្រាម  ព្រោះ​នាំ​ឲ្យ​គេរ​ង្កៀ​ល ឲ្យ​គេ​រិះគន់​និន្ទា​ថា​ព្រហើន​។ នៅ​សម័យ​ហ្វេ​ស​ប៊ុ​ក​នេះ Like, Share, Comment, View បាន​ក្លាយជា​គោលដៅ​ចម្បង​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រកប​អាជីវកម្ម​លើ​សិល្បៈ​មួយចំនួន​មិន​ខ្វល់​ពី​ការរិះគន់ ជេរ​ប្រទេច​នោះឡើយ​។



អត្ថបទទាក់ទង


កាលពី​ថ្ងៃទី​៨ ខែមិថុនា គណនី Youtube បាន​បង្ហោះ​បទ​ចម្រៀង​ចង្វាក់​ក​ន្ទ្រឹ​ម​ដែលមាន​ចំណងជើង​ថា «​កណ្តៀវ​អូន​...» [​យើងខ្ញុំ​សូម​មិន​សរសេរ​ឃ្លា​ទាំងស្រុង​]​។ បើ​គន្លាស់​ចំណងជើង និង​ពាក្យពេចន៍​មួយចំនួន​ក្នុង​បទ​ចម្រៀង​នោះ អត្ថបទ​ពោរពេញ​ទៅដោយ​ពាក្យ​អាស​គ្រាស ជាពិសេស​ស្ត្រីភេទ និង​ក្មេងៗ​។​

​អូ​ខេ​! ក្នុងសម័យ​ដ៏​ទំនើប​នេះ សង្គម​គួរតែ​បើកទូលាយ​ចំពោះ​ការនិយាយស្តី គា​រតែង​និពន្ធ ប៉ុន្តែ​យើង​មិនអាច​កាត់ផ្តាច់​ពី​សីលធម៌​នោះឡើយ​។ បើ​ពិនិត្យមើល «​គុណសព្ទ​» ដែល​ប្រើ​ជាមួយ​ពាក្យ «​កណ្តៀវ​» វា​មិនមាន​លក្ខណៈ​ស៊ីគ្នា​បន្តិច​ណា​សោះ​។​

​ក្រោយ​ការ​បង្ហោះ​ជាង​២៤​ម៉ោង អ្នកប្រើប្រាស់​បណ្តាញ Youtube សុទ្ធតែ​បញ្ចេញមតិ​ទាំង​ខឹងសម្បារ​ចំពោះ​ការប្រើប្រាស់​ពាក្យពេចន៍​ក្នុង​បទ​ចម្រៀង ដោយ​ពួកគេ​ស្នើ​ឲ្យ​លុបចេញ​វិញ និង​បង្ហាញ​ការសោកស្តាយ​ចំពោះ​វប្បធម៌​ជាតិ​។​

​កន្លងមក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា​ក្រសួង​ព័ត៌មាន បានចេញ​ចំណាត់ការ​លើ​បទ​ចម្រៀង​ជាច្រើន​បទ​ហើយ ដែល​អត្ថន័យ​ក្នុង​បទ​ទាំងនោះ​ពិបាក​ទទួលយកបាន ប៉ុន្តែ​ករណី​ដដែលៗ​នៅតែ​កើតមានឡើង​៕



© រក្សាសិទ្ធិដោយ thmeythmey.com