COVID-19
អន្តរជាតិ
ឡាវ ប្រកាស​អស់អ្នក​ជំងឺ COVID-19 នៅក្នុង​ប្រទេស​
09, Jun 2020 , 9:39 pm        
រូបភាព
រូបភាព៖ Laotian Times
រូបភាព៖ Laotian Times
​ឡាវ បាន​រាយការណ៍​ថា អ្នកជំងឺ COVID-19 ចំនួន ១៩​នាក់ គឺជា​សះស្បើយ​អស់ហើយ​។ អ្នកជំងឺ​ចុងក្រោយ​ក្រោយ​គេ ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៩ ខែមិថុនា​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Laotian Time​។


​អ្នកជំងឺ​COVID-19 ករណី​ទី​៨ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ឡាវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​នៅ​ថ្ងៃទី​៩ ខែមិថុនា បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ជំងឺ COVID-19 ។ យ៉ាងណាមិញ អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល ៧៤​ថ្ងៃ​រូបនេះ ត្រូវដាក់​ច​ត្តា​ឡី​ស័​យ​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត​ដើម្បី​បង្ការ​ករណី​លាប់​ឡើងវិញ​នៃ​ជំងឺ និង​ឆ្លងទៅ​អ្នកដទៃ​។​
 
​អ្នកជំងឺ​COVID-19 ករណី​ទី​៨​រូបនេះ ត្រូវបាន​គេ​បញ្ជូនមក​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​២៨ ខែមីនា បន្ទាប់ពី​គេ​រកឃើញថា​មាន​ផ្ទុក COVID-19​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៩ ខែមិថុនា ឡាវ​មាន​ករណី​COVID-19 សរុប​ចំនួន ១៩​ករណី និង​មាន​អ្នកជា​សះស្បើយ​ទាំងអស់​។ ឡាវ បាន​រាយការណ៍​ថា មិនមាន​ករណី​ឆ្លង COVID-19 ថ្មី​តាំងពី​ថ្ងៃទី​១២ ខែមេសា​មក​ម្លេះ​៕ 

Tag:
 ឡាវ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com