អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត រកឃើញ​អ្នកឈ្នះ​ទឹកប្រាក់ ១០០ ០០០ ដុល្លារ​ម្នាក់​ទៀតហើយ ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​
09, Jun 2020 , 4:48 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០៖ កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ របស់​ក្រុមហ៊ុន​សែ​ល​កាត បានផ្តល់​ជូន​អតិថិជន​មហា​សំណាង​ម្នាក់​ទៀតហើយ ជាមួយនឹង​រង្វាន់​ដែលមាន​ទឹកប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់ រហូតដល់ ១០​ម៉ឺន​ដុល្លារ​។ ប្រាក់រង្វាន់​នេះ ត្រូវបាន​យកទៅ​ប្រគល់ជូន​លោក ខឹម សារ៉ន នៅឯ​គេហដ្ឋាន​របស់គាត់​នា​ថ្ងៃនេះ ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​។​
 
​លោក ខឹម សារ៉ន គឺជា​អ្នកឈ្នះ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ ទី ២៣ ប្រចាំឆ្នាំ ២០២០ របស់​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ រៀងរាល់ថ្ងៃ ដ៏​ពេញនិយម​បំផុត​របស់​ក្រុមហ៊ុន សែ​ល​កាត​។ ក្នុងពេល​បច្ចុប្បន្ន លោក ខឹម សារ៉ន មាន​អាយុ​៧០​ឆ្នាំ ហើយ​កាលពីពេល​កន្លងទៅ គាត់​ក៏​ធ្លាប់​បម្រើ​ការងារ​ជា​ប្រធាន​មន្ទីរ​សុខាភិបាល ប្រចាំខេត្ត​ព្រះសីហនុ​ផងដែរ​។​
 
​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ របស់​សែ​ល​កាត គឺជា​ប្រ​ម៉ូ​សិន​ពិសេស​មួយ ដែល ឱ្យ​អតិថិជន​សែ​ល​កាត​ទាំងអស់ មានឱកាស​ឈ្នះ​ប្រាក់រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ រហូតដល់​ទៅ ១​ម៉ឺន​ដុល្លារ ជា​រៀងរាល់ថ្ងៃ​។ ក្នុងករណី​ដែល​មិនមាន​អ្នកឈ្នះ​ប្រចាំថ្ងៃ នោះ​ប្រាក់រង្វាន់​ដែល​នៅសល់ នឹងត្រូវ​យកទៅ​បូក​បញ្ចូល​នៅ​ថ្ងៃ​បន្ទាប់ ដែល​នឹង​បង្កើតបានជា​ប្រាក់រង្វាន់​សរុប ដ៏​សម្បើម​អស្ចារ្យ​។​
 



​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​អារម្មណ៍​ត្រេកអរ​ខ្លាំងណាស់ ហើយក៏​សូម​ចូលរួម​អបអរសាទរ​ជាមួយ​អ្នកឈ្នះ​រង្វាន់​ផងដែរ​។ ក្រុមហ៊ុន​សែ​ល​កាត​មាន​ក្តី​សោមនស្ស​បំផុត ដែល​អាច​ចូលរួមចំណែក ជួយ​ដល់​គ្រួសារ​បងប្អូន​ខ្មែរ ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ លោក អៀន វ៉ាត​សុន បន្ថែមថា​៖«​យើង​សប្បាយចិត្ត​ខ្លាំងណាស់ ចំពោះ​ការ​ឈ្នះ​រង្វាន់​របស់ លោក ខឹម សារ៉ន ហើយ​យើង​ក៏​សង្ឃឹមថា គាត់ និង​ក្រុមគ្រួសារ​ទាំងមូល ពិតជា​សប្បាយរីករាយ ជាមួយនឹង​ការ​ឈ្នះ​ប្រាក់រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នេះ​ដូចគ្នា​។ ក្រុមហ៊ុន​សែ​ល​កាត សូម​យក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​ទាំងអស់ ហើយ​ទន្ទឹមនឹងនោះ ក្រុមហ៊ុន ក៏មាន​មោទកភាព​បំផុត​ផងដែរ ដែល​បាន​ក្លាយជា​ក្រុមហ៊ុន ទូរគមនាគមន៍​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ទាំងស្រុង​»​។​
 
 លោក ខឹម សារ៉ន បានឱ្យដឹងថា​៖ <<​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ឥតឧបមា ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​បំផុត​នេះ​។ ការ​ឈ្នះ​ប្រាក់រង្វាន់​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ នឹង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​គ្រួសារ​ខ្ញុំ ឱ្យមាន​ភាពប្រសើរឡើង​ក្នុងពេល​បច្ចុប្បន្ននេះ​។ ខ្ញុំ និង​ក្រុមគ្រួសារ​ទាំងមូល សូម​ថ្លែងអំណរគុណ​ជា​អនេក ដល់​ក្រុមហ៊ុន​សែ​ល​កាត ចំពោះ​ឱកាស​ដ៏​មហា​សំណាង​នេះ​។ កម្មវិធី​ប្រូ​មូ​សិន​របស់​សែ​ល​កាត​នេះ គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មែនទែន ព្រោះ​វា​បានផ្តល់​នូវ​សំណាង​មិន​នឹកស្មាន​ដល់ ហើយ​វា​ថែមទាំង​អាចជួយ​កែប្រែ​ជីវិត​របស់​យើង​បាន​ទៀតផង​>>​។​
 



​ការចាប់​រង្វាន់​ផ្លូវការ​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៦ ខែមិថុនា វេលា​ម៉ោង ៦ ល្ងាច នៅលើ​ទំព័រ YouTube របស់​ក្រុមហ៊ុន​សែ​ល​កាត​។​
 
​ប្រសិនបើ​ចាប់អារម្មណ៍ ចង់​ចូលរួម​លេង​ជាមួយ​កម្មវិធី​ផ្សងសំណាង​ប្រចាំ​ថ្ងៃនេះ អ្នក​អាច​តេ​ទៅ​លេខ 8888 ឬ​ផ្ញើ​សារ “10K” ទៅកាន់ 8888 ហើយ​បន្ទាប់មក អ្នកនឹង​ទទួលបាន​លេខ​ផ្សងសំណាង​ទាំង ៦ ខ្ទង់​។ អ្នកឈ្នះ នឹងត្រូវ​ប្រកាស​ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង ៦ ល្ងាច នៅលើ​ទំព័រ YouTube របស់​ក្រុមហ៊ុន​សែ​ល​កាត​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com