ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
តំណាង​រាស្ត្រ​វ័យ​ក្មេង​របស់​CPP​នឹង​ចូល​រួម​​ស្តាប់​ខៀវ សំផន និង​នួន ជាថ្ងៃ​ព្រហស្បតិ៍​នេះ​
30, Oct 2013 , 7:58 pm        
រូបភាព
លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​
លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​
លោក​ហ៊ុន ម៉ានី លោក ស សុខា និង​លោក សួស​យ៉ារ៉ា ដែល​ជា​តំណាងរាស្ត្រវ័យ​ក្មេង​របស់​គណបក្ស​ប្រជាជនកម្ពុជា​នឹង​ចូលរួម​ក្នុង​សវនាការចុង​ក្រោយ​នៃ​សំណុំ​រឿង​០០២​វគ្គ​១ នៅ​តុលាការ​ខ្មែរ​ក្រហម​នៅ​ព្រឹក​ស្អែក​នេះ។ នេះ​បើតាម​ការ​អះអាង​របស់​លោក​ឌឹម​ សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​។


​បើ​តាម​អ្នកនាំពាក្យ​តុលាការ​ពិសេស​នេះ​ដដែល អ្នកតំណាងរាស្ត្រ​៣​រូប​ មាន​បំណង​ចង់​ស្វែង​យល់​អំពី​សវនាការ​ជា​ប្រតិសាស្ត្រ​នៅ​ថ្ងៃ​​ព្រហស្បតិ៍​ដែល​គេ​នឹង​លឺ​ការ​ឆ្លើយតប​របស់​នួន ជា និង​ខៀវ​ សំផន​នៅ​ក្នុង​ថ្ងៃ​សវនាការ​ចុងក្រោយ មុន​តុលាការ​ប្រកាស​សាលក្រម​ដែល​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៤។

គួរ​រម្លឹកថា ក្នុង​ពេល​កន្លងមក​ លោក​ ហ៊ុន ម៉ានី តែ​ង​បាន​ដឹកនាំ​ក្រុម​ចលនា​យុវជន​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​សារៈមន្ទីរប្រវត្តិសាស្ត្រ​ជើងឯក​៕



© រក្សាសិទ្ធិដោយ thmeythmey.com