អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​ជួលជុល​រថយន្ត Ford សាខា​ទួល​សង្កែ ចាប់​បើក​ដំណើរការ​ហើយ​!
09, Jun 2020 , 5:40 pm        
រូបភាព
 ​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សាខា​ទួល​សង្កែ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១០៥ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​
 
​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford នេះ សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមាន​ប៉ុង​សំរាប់​ជួសជុល​រថយន្ត​ចំនួន​២០ ប៉ុង​សំរាប់​ត្រួតពិនិត្យ​រថយន្ត​ទូទៅ​ចំនួន​៣ ប៉ុង​សំរាប់​ថ្លឹង​ចង្កូត​និង​កង់​រថយន្ត​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ចំនួន​១ សម្ភារៈ​បរិក្ខារ និង​ឧបករណ៍​ជួសជុល​រថយន្ត​ត្រូវបាន​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​របស់ Ford ព្រមទាំង​បុគ្គលិក​ផ្នែក​ជួសជុល និង​សេវាកម្ម​ប្រមាណ​ជាង​៣០​នាក់​។ ពិសេស​ជាងនេះទៅទៀត ជាង​ជួលជុល​រថយន្ត​ទាំងអស់​សុទ្ធសឹង​តែមាន​ជំនាញ​ច្បាស់លាស់ និង​ទទួលបាន​ការបណ្តុះបណ្តាល​ដោយផ្ទាល់​ពី​រោច​ក្រ ដើម្បី​ផ្តល់នូវ​សេវាកម្ម​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ទំនុកចិត្ត​ជូន​ដល់​អតិថិជន​។ 


 
​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សាខា​ទួល​សង្កែ​នេះ បើក​បម្រើ​សេវាកម្ម​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សៅរ៍ ដែលមាន​បម្រើ​សេវាកម្ម​ដូចជា ត្រួតពិនិត្យ​និង​ថែទាំ​រថយន្ត ប្តូរ​ប្រេងម៉ាស៊ីន ជួសជុល​រថយន្ត និង​សេវាកម្ម​គ្រឿងបន្លាស់​ជាដើម​។​
 



​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា “​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សាខា​ទួល​សង្កែ​នេះ គឺជា​សាខា​ទី​៤ ដែល​សាងសង់ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការគាំទ្រ ក៏ដូចជា​អត្រាកំណើន​នៃ​ការប្រើប្រាស់​រថយន្ត Ford និង​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន ជាពិសេស​ក្នុង​គោលបំណង​ពង្រីក​នូវ​សេវាកម្ម​រថយន្ត Ford ឲ្យ​កាន់តែ​គៀក​នឹង​អតិថិជន​” ៕
 


 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com