កីឡាអន្តរជាតិ
អន្តរជាតិ
Dunne ដែល​ជួយ Man Utd ឈ្នះ​ពាន​កំពូល​អឺរ៉ុប ស្លាប់​ក្នុង​អាយុ ៧៨​ឆ្នាំ​
10, Jun 2020 , 8:59 am        
រូបភាព
Tony Dunne ដែល​ជួយ Manchester United ឈ្នះ​ពានរង្វាន់​អឺរ៉ុប European Cup (​បច្ចុប្បន្ន Champions League) បានទទួល​មរណភាព​ក្នុង​អាយុ ៧៨ ឆ្នាំ​។​


Dunne ជា​សមាជិក​សំខាន់​ក្នុង​ក្រុម​រហស្សនាម​បិសាច​ក្រហម​ក្នុង​ការជួយ​ក្រុម​យកឈ្នះ Benfica ក្នុង​លទ្ធផល ៤-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​ក្នុង​កីឡដ្ឋាន Wembley ឆ្នាំ ១៩៦៨ ដើម្បី​លើក​ពាន European Cup​។​
 
​អតីត​ខ្សែការពារ​អន្តរជាតិ​អៀរ​ឡង់​ដែល​បាន​ចូលរួម​ជាមួយ Man Utd តាំងពី​វ័យ ១៨ ឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ ១៩៦០​នោះ បានបង្ហាញ​ខ្លួន​ចំនួន ៥៣៥ ប្រកួត​សម្រាប់​ក្លិប ដែល​ធ្វើ​ឲ្យ Dunne ឈរ​នៅ​លំដាប់​ទី​៨ ក្នុង​បញ្ជី​កីឡាករ​ដែល​បង្ហាញខ្លួន​ច្រើនជាងគេ​។​
 
​ក្រៅពី​ពាន​កំពូល​អឺរ៉ុប Dunne ក៏​ជួយ Man Utd ឈ្នះ​ពានរង្វាន់ FA Cup នៅ​ឆ្នាំ ១៩៦៣ និង​ជួយ​ក្រុម​ឈ្នះ​ពាន​សមាជិក​ក្រុម​ទាំង​១១​នាក់​ល្អ​បំផុត​របស់ Matt Busby ចំនួន​ពីរលើក ក្នុង​ឆ្នាំ ១៩៦៥ និង ១៩៦៧​។​
 
​ក្រោយ​មរណភាព​នេះ ក្លិប Shelbourne ដែលជា​ក្លិប​ដំបូង​របស់ Dunne បាន​ចូលរួម​រំលែក​ទុក្ខ​ផង​ដ​ដែរ​។ នៅលើ Twitter Shelbourne FC សរសេរថា​ក្លិប​មានការ​សោកស្តាយ​អំពី​ការស្លាប់​នេះ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់ Dunne​។​
 
Dunne ក៏​ធ្លាប់​លេង​ឲ្យ​ក្រុម Bolton Wanderers ចំនួន ២០០ ប្រកួត​ផងដែរ នៅ​ចន្លោះ​ឆ្នាំ ១៩៧៣ និង ១៩៧៩ មុនពេល​បញ្ចប់​អាជីព​នៅ​លី​គ​កីឡាបាល់ទាត់​អា​មេ​រិច​ខាងជើង Detroit Express​។ សម្រាប់​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ Dunne បានបង្ហាញ​ខ្លួន ៣៣ លើក ក្នុងនោះ​ឈ្នះ​ទាំង​៣៣​ប្រកួត និង​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​អៀរ​ឡង់​ល្អ​បំផុត​ប្រចាំឆ្នាំ​ក្នុង​ឆ្នាំ ១៩៦៩ ទៀតផង​៕

Tag:
 Tony Dunne
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com