ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្បែក​នឹង​កាន់តែ​ស​ស្អាត​បែប​ធម្មជាតិ ជាមួយ​ប្រទាល​កន្ទុយក្រពើ​
10, Jun 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្បែក​ស​ស្អាត​ជាង​មុន​តាមបែប​ធម្មជាតិ​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ជួយ​ឱ្យ​ស្បែក​ស​ជាង​មុន​តាមបែប​ធម្មជាតិ ៖

 
១. ប្រទាល​កន្ទុយក្រពើ​ជាមួយ​ស្ករស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ជាមួយ​ស្ករស​រហូត​ក្លាយជា​ល្បាយ​ម៉ដ្ឋ​ខាប់ៗ រួច​បន្ថែម​ទឹកក្រូច​ឆា្ម​រ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​ចូល​សឹម​កូរ​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ចង់ឱ្យ​ស​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
២. ប្រទាល​កន្ទុយក្រពើ​ជាមួយ​គ្រី​ម​ទឹកដោះគោ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ជាមួយ​គ្រី​ម​ទឹកដោះគោ រួច​លាប​ម៉ាស្សា​លើ​ស្បែក​សម្រាប់​រយៈពេល ១០ នាទី​ជាការ​ស្រេច​។​
 
៣. ប្រទាល​កន្ទុយក្រពើ​លាយ​ទឹកដោះគោ​និង​ទឹកឃ្មុំ
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ជាមួយ​ទឹកដោះគោ​និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ​មុននឹង​លាប​ល្បាយ​លើ​ស្បែក រួច​ទុកចោល​បន្តិច​សិន​សឹម​លាង​សម្អាត​ចេញ​។​
 
៤. ប្រទាល​កន្ទុយក្រពើ​និង​ល្ហុង​
 
​លាយ​ល្ហុង​ទុំ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​លាយ​ក្រូចឆ្មារ​និង​ម្សៅ​រមៀត​
 
​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ម្សៅ​រមៀត​និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ឱ្យក្លាយ​ជា​ល្បាយ​ខាប់ៗ​រួច​លាប​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច ។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។​
 
៦. ប្រទាល​កន្ទុយក្រពើ​លាយ​រមៀត​និង​ទឹកឃ្មុំ​
 
​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​ម្សៅ​រមៀត ១ ស្លាបព្រា​បាយ​និង​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​ដោយ​ម៉ាស្សា​ថ្នមៗ​ផង​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៧. ប្រទាល​កន្ទុយក្រពើ​និង​ក្រូចឆ្មារ​
 
​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្បែក​ស្អាត​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​រាល់ថ្ងៃ​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​

៨. ប្រទាល​កន្ទុយក្រពើ​និង​ស្វាយ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ជាមួយ​ផ្លែស្វាយ​ប៉ុន្មាន​ចំណិត​ដែល​កិន​ម៉ដ្ឋ​។ កូរ​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​ខាប់ៗ សឹម​លាប​លើ​ស្បែក​និង​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com