អត្ថបទពាណិជ្ជកម្ម
លោក យន់ សុផាត បង្កើត​ក្រុមហ៊ុន ហ៊ុយ​យន់ អេ​ហ្គ្រី​ខ​ល​ឈ័​រ កែច្នៃ​កាកសំណល់​ផ្សេងៗ​ឲ្យ​ក្លាយជា​ជីធម្មជាតិ​
14, Jun 2020 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​លោក យន់ សុផាត តែងតែ​មានបំណង​ក្លាយជា​ផ្នែក​មួយ នៃ​ការដោះស្រាយ​បញ្ហា និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ តាមរយៈ​ការផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក យន់ សុផាត ជា​និស្សិត​ខ្មែរ ដែល​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​ថៃ និង​ប្រទេស​អូស្ត្រាលី បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះថា ក្រុមហ៊ុន ហ៊ុយ​យន់ អេ​ហ្គ្រី​ខ​ល​ឈ័​រ ដែលជា​ក្រុមហ៊ុន​ផលិត​ជីធម្មជាតិ​ឈានមុខ​គេ​មួយ ក្នុងប្រទេស​។ ក្រុមហ៊ុន​នេះ បាន​កែច្នៃ​កាកសំណល់​ផ្សេងៗ ឲ្យ​ក្លាយជា​ជីធម្មជាតិ ក្នុង​គោលបំណង​កែប្រែ​គុណភាព​ដី កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី និង​ថែរក្សា​និរន្តរភាព​បរិស្ថាន​។
 
​កាកសំណល់​ដែល​បាន​កែច្នៃ បានក្លាយ​ទៅជា​៖
 
១-​ ​ជី​គ្រាប់​ធម្មជាតិ​ភី​អិន 
​ជា​ជី​គ្រាប់​ធម្មជាតិ ដែលមាន​គុណភាព​ខ្ពស់ ជួយ​ឲ្យ​ដី​ផុស ធូរ មាន​សំណើម មាន​អ៊ុក​ស៊ី​សែន ជួយ​បង្កើន NPK និង​បង្កើត​ជីវៈចម្រុះ​ក្នុង​ដី ដែល​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​ល្អ សម្រាប់​ជួយ​ជំរុញ​ឲ្យ​ដំណាំ​មានការ​លូតលាស់​លឿន​។​


 
២-   ជី​ទឹកធម្មជាតិ​ភី​អិន​
​ជា​ជី​ទឹកធម្មជាតិ ដែល​សម្រាប់​ជួយ​ព​ន្លឿ​ន​ការលូតលាស់​នៃ​ដំណាំ     ជួយ​ឲ្យ​ដំណាំ​មាន​ភាពរឹងមាំ ធន់​នឹង​ជំងឺ និង​អាច​ប្រើ​សម្រាប់​ត្រាំ​ពូជ ដែល​ជួយ​ឲ្យ​ដើម​មាន​សំណើម​គ្រប់គ្រាន់​ជៀស​ផុតពី​ជំងឺ​ស្ងួត​សំបក និង​ជួយ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ ដែល​បង្ក​មកពី​សន្សើម​ប្រៃ ឬ​ភ្លៀងអាស៊ីត ព្រមទាំង​ជួយ​ឲ្យ​ចេញ​ផ្កា​ល្អ​-​កាន់​ផ្លែ​ល្អ មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ទម្ងន់​។​


 
៣-​ ​ម្សៅ​កំបោរ​សរីរាង្គ​ភី​អិន
​ជា​ប្រភេទ​ម្សៅ​កំបោរ​កសិកម្ម​ម្យ៉ាង ដែល​ជួយ​បន្សាប​ជាតិ​អាស៊ីត ជាតិពុល​ក្នុង​ដី កម្ចាត់​មេរោគ​ដី បំបាត់​ពពួក​ផ្សិត​ដី​។ អាច​ប្រើ​លាប​ដើម ដើម្បី​ជួយ​ឲ្យ​ដើម​មាន​សំណើម ឬ​លាប​មុខកាត់​ពេល​តាក់តែង​មែក​។ វា​អាចជួយ​ទាញ pH​ដី បរិមាណ​ប្រើ​ទៅតាម​កម្រិត pH ដី​។ អាច​ប្រើ​ក្នុង​ការធ្វើ​ជីកំប៉ុស និង​អាច​បាច​ក្នុង​ស្រះ​ទឹក ដើម្បី​ឲ្យ​ទឹកថ្លា និង​បាច​តាម​កន្លែង​ចិញ្ចឹមសត្វ ដើម្បី​បំបាត់​ក្លិន និង​មេរោគ​ដី​។ 


 
​ផលិតផល​ភី​អិន ត្រូវបាន​ផលិតឡើង​តាម​ស្ដង់ដារ និង​បច្ចេកទេស ដែល​ទទួលស្គាល់​ដោយ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចមក​កាន់​ទីស្នាក់ការ​កណ្ដាល របស់​ក្រុមហ៊ុន ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ផ្ទះ​លេខ​១៧៨ បុរី​ពិភពថ្មី​កំបូល ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឬ ទាក់ទង​តាម​ទូរ​សព្ទ​លេ​ខៈ ០៨៧ ៣៣៣ ១១១ / ០៨៩ ៣៣ ១១១ / ០៩០ ៣៣៣ ១១១ http://huyyunagriculture.com/  https://www.facebook.com/pnfertilizer.co.ltd/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com