ពីនេះ ពីនោះ
«ព័ណ៌» អាចសរសេរជា«ពណ៌» ក៏បាន គឺត្រឹមត្រូវដូចគ្នា!
× ពលរដ្ឋអាចសរសេរជា«ព័ណ៌»ឬ«ពណ៌»បែបណាក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។ «ព័ណ៌» ឬ«ពណ៌» សំដៅលើសម្បុរ(ព័ណ៌ស,ព័ណ៌ក្រហម ជាដើម)។ ខ្មែរយើងប្រើពាក្យនេះចំពោះតែសម្បុរនៃវត្ថុផ្សេងៗមានសំពត់ជាដើម។
ក្រៅពីមានពាក្យ«ព័ណ៌»ឬ «ពណ៌»សរសេរដូចគ្នា ក៏មានពាក្យដទៃទៀតដែលសរសេរដូចគ្នាហើយក៏មានន័យដូចគ្នាដែរ ពាក្យទាំងនោះមានដូចជា «ចៃដន្យ»សរសេរជា«ចៃដន់»ក៏បាន, «ចេតិយ»ឬ«ចាយដី»ឬ«ចៃដី»ក៏បាន,«ថេរ»,«ស្ថិរ» និង«ថិរ»,«ជួប»ឬ«ចួប។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com