ដោយ៖ ស៊ីធី
ចាប់ផ្ដើមឆ្នាំ២០២០នេះ តារាក្បាច់គុនល្បីៗប្រចាំ ONE Championship ជួបការលំបាកច្រើនក្នុងការហ្វឹកហាត់ និង មានភាពខុសប្លែកគ្នាក្នុងអំឡុងពេល COVID-19 ប៉ុន្តែពេលនេះពួកគេបានត្រលប់មកហ្វឹកហាត់ និងបង្ហាញភាពក្លៀវក្លាឡើងវិញ។ រដ្ឋាភិបាលខ្លះបានចាប់ផ្ដើមដកបម្រាមលើការបិទក្លិបប្រដាល់ ហើយតារាល្បីៗជាច្រើនបានចាប់ផ្ដើមហ្វឹកហាត់នាពេលថ្មីៗនេះ។
យ៉ាងណាក្ដី ពួកគេត្រូវការពេលមួយរយៈដើម្បីឲ្យអត្តពលិកទាំងអស់អាចទាញកម្លាំងត្រលប់មកដូចដើមវិញ ប៉ុន្តែអ្វីដែលមើលឃើញជាក់ស្ដែងនោះគឺ ពួកគេបង្ហាញភាពសប្បាយចិត្ត បន្ទាប់ពីខកខានហាត់បែបនេះជាច្រើនខែមកហើយ។ សូមតាមដានវីដេអូ និង រូបភាពពីកីឡាករជាច្រើនជាប់កិច្ចសន្យានៅសង្វៀន ONE Championship ដែលបានវិលមកហ្វឹកហាត់នៅក្លិបរៀងៗខ្លួន៖
Liam Harrison
គេមានអារម្មណ៍ថា យឺតបន្តិច និង អន្ទះអន្ទែង ចំពោះការហ្វឹកហាត់។ យ៉ាងណាក្ដី Liam “Hitman” Harrison កំពុងត្រេកអរខ្លាំងក្នុងការត្រៀមខ្លួនត្រឡប់មកកាន់សង្វៀនជាថ្មី។
Sage Northcutt
ម្ចាស់ជើងឯក Karate World Champion កីឡាករ “Super” Sage Northcutt បានត្រលប់មកវិញដោយការហាត់ក្នុងជំនាញក្បាច់ចាប់នៅឯក្លិប 10th Planet Austin ជាមួយអ្នកជំនាញធ្វើឲ្យប្រកួតឲ្យចុះចាញ់ Kyle Boehm។
Jonathan Haggerty
អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Jonathan “The General” Haggerty ត្រូវគេមើលឃើញថាកំពុងសំលៀងស្នៀតកែងរបស់ខ្លួនដើម្បីត្រលប់មកដណ្ដើមខ្សែក្រវាត់វិញនៅថ្ងៃខាងមុខ។
Shannon Wiratchai
ទីបំផុត Shannon Wiratchai ឬ ឈ្មោះក្រៅ “OneShin” បានត្រលប់មកហ្វឹកហាត់ជាមួយកំពូលគ្រូបង្វឹករបស់ខ្លួន Master Thong ជាលើកដំបូងក្នុងរយៈពេល ៣ ខែមកនេះ។ Shannon Wiratchai ត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងក្បាច់គុនចម្រុះរបស់ប្រទេសថៃ។
Rui Botelho
Rui Botelho បានដាល់ និងទាត់បាវសាក់យ៉ាងស្វាហាប់បំផុតពេលត្រលប់មកវិញដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ គេមិនខកខានទាត់បាវសាក់ទម្ងន់ធ្ងន់ជាច្រើនខែមកហើយ។ វីដេអូនេះបង្ហាញអំពីការនឹកនាដល់ការហ្វឹកហាត់ និង បញ្ចេញស្នៀតជើងរួមទាំងដៃមហាទម្ងន់របស់គេ។
Andy Howson
Andy “Punisher” Howson ដែលមានការប្រកួតប្រជែងខ្ពស់ពេលដណ្ដើមខ្សែក្រវាត់ ONE Super Series strawweight បានត្រលប់មកហ្វឹកហាត់ននៅក្លិប Bad Company នាទីក្រុង Leeds ប្រទេសអង់គ្លេស។ គេបានបញ្ចេញក្បាច់ទាត់ ជង្គង់ កែង និង ម៉ាត់លើស៊ីបដែលកាន់ដោយគ្រូបង្វឹក និងប្រើកម្លាំងខ្លាំងក្លា៕