ជាតិ
វីដេអូ
សុខភាព
ធ្វើ​ដូចម្ដេច​ទើប​ក្រពះ​-​ពោះវៀន​មាន​សុខភាព​ល្អ និង​ជៀស​ពី​មហារីក​?
10, Jun 2020 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ការថែទាំ​សុខភាព ជា​រឿង​មួយ​ដ៏​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់រូប ក្នុងនោះ​ការថែទាំ ក្រពះ​-​ពោះវៀន ក៏​ជា​រឿង​ចាំបាច់​ដើម្បី​បង្ការ​ជំងឺ​ជាច្រើន​ដូចជា ដំបៅ​, រលាក និង​មហារីកក្រពះ​-​ពោះវៀន​ជាដើម​។ តើ​ធ្វើ​ដូចម្ដេច​ទើប​បង្ការ​កុំ​ឲ្យ​កើត​មហារីកក្រពះ​-​ពោះវៀន​?

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​លោក​-​អ្នក អញ្ជើញ ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ជ័យ វិទ្យា​រិទ្ធី ឯកទេស ពោះវៀន ក្រពះ និង​ឫសដូងបាត នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដូចតទៅ​៖
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត​ឯកទេស ពោះវៀន ក្រពះ និង​ឫសដូងបាត ជ័យ វិទ្យា​រិទ្ធី បាន​លើកឡើងថា កត្តា​ធ្វើឱ្យ​ក្រពះ និង​ពោះវៀន មាន​សុខ​ភាពល្អ មានដូចជា ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​,​ការបរិភោគ​អាហារ និង​ការធ្វើ​លំ​ហាត់ប្រាណ​។​
 
​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​មានដូចជា ត្រូវ​បរិភោគ​អាហារ​ទៀងពេល , ទំពា​អាហារ​ឱ្យ​ម៉ត់​, កុំ​បរិភោគ​អាហារ​ពេល​ល្ងាច​យប់​ជ្រៅ​ពេក​។ រីឯ ការបរិភោគ​អាហារ ត្រូវ​បរិភោគ​បន្លែ​-​ផ្លែឈើ និង​សាច់ ដោយ​លាង​សម្អាត​បាន​ត្រឹមត្រូវ ជៀសវាង​បរិភោគ​ប្រភេទ​អាហារ​ផ្អាប់​, ខ្លោច​, ប្រៃ​,​ហឹរ​ខ្លាំង​, ជាតិ​ហ្គាស​, ទទួលទាន​ទឹក​មួយថ្ងៃ​ឱ្យបាន​យ៉ាងតិច​២​លីត្រ និង​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​៕

Tag:
 មហារីកក្រពះ​
  អាហារ​
  ជ័យ វិទ្យា​រិទ្ធី​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com