ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​ផ្តើម​ប្រតិបត្តិ​ការសង្គ្រោះ​ត្រី​ក្នុង​ក​សិន្ធុ ក្រោយ​ករណី​ងាប់​ជា​បន្តបន្ទាប់​
10, Jun 2020 , 6:02 pm        
រូបភាព
អាជ្ញាធរកំពុងបញ្ចូលទឹកទៅក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រី នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
អាជ្ញាធរកំពុងបញ្ចូលទឹកទៅក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រី នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
សៀមរាប​៖ រដ្ឋបាល​ស្រុក​ប្រាសាទបាគង សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដឹកជញ្ជូន​ទឹកជា​ច្រើន​ឡាន​(​សង្គ្រោះ​អគ្គិភ័យ​) ទៅ​ដា​ក់នៅ​ក​សិន្ធុ​ប្រាសាទបាគង​ដែល​រីង​ទឹក​ជិត​អស់ និង​បានធ្វើ​ឲ្យ​ត្រី​ធំៗ​មួយចំនួន​បាន​ងាប់​ជា​បន្ត​បន្តា​ប់​នោះ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អភិបាលស្រុក​ប្រាសាទបាគង លោក សូរ ប្លា​តុង បាន​ឲ្យ​ដឹងថា អ្វីដែល​អាជ្ញាធរ​អាចធ្វើ​បាន​នាពេលនេះ ធ្វើយ៉ាងណា​ឲ្យ​ក​សិន្ធុ​ប្រាសាទបាគង មានទឹក​គ្រប់គ្រាន់​សម្រាប់​សុវត្ថិភាព​ត្រី​ជាមុនសិន​។

 
​លោក​បន្ថែម​ដូច្នេះ​៖« យើង​ប្រើប្រាស់​កម្លាំង​រថយន្ត​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​, ប៉េអឹម​ស្រុក អធិការ​ស្រុក ក៏ដូចជា​អាជ្ញាធរ​អប្សរា ធ្វើ​ម៉េច​យក​ទឹក​មក​ដាក់​ស្រះ​នេះ​សិន​។ អាជ្ញាធរ​អប្សរា​បាន​បុក​អណ្តូង​បន្ថែមទៀត ធ្វើ​យ៉ាងម៉េច​ឲ្យ​ស្រះ​មានទឹក​បណ្តោះអាសន្ន​សិន ហើយ​ក្រុមការងារ នឹង​ជីក​ស្រះ​មួយផ្នែក នៅទីនេះ​ឲ្យ​ជ្រៅ ហើយ​យើង​ដាក់​ពើក​ឡើងវិញ​ត្រជាក់ ដើម្បី​អាច​ផ្ទេរ​ត្រី​ឲ្យ​ចូល​កន្លែង​ដែលមាន​សុវត្ថិភាព​»​។​
 
​ទោះយ៉ាងណា​ក៏ដោយ លោក សូរ ប្លា​តុង នៅ​មិនទាន់​ដឹងថា​ពី​បរិមាណ​ទឹក​ដែល​ត្រូវយក​បន្ថែម​នៅក្នុង​ក​សិន្ធុ​ប្រាសាទបាគង​នេះ​នៅឡើយ​។ ក៏ប៉ុន្តែ​ដោយសារ ត្រី​នៅទីនេះ ជា​ប្រភេទ​ត្រី​ធំៗ ដែលមាន​ទម្ងន់​ពី​១៥-៣០​គីឡូក្រាម អាជ្ញាធរ​ទំនង​ត្រូវការ​ប្រើប្រាស់​ទឹក​ច្រើន និង​អាចធ្វើ​ការងារ ពីរ​ថ្ងៃនោះ​។ លោក សូរ ប្លា​តុង មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​សង្គ្រោះ​ជីវិត​ត្រី​ដែល​នៅ​សេសសល់ ក្នុង​ក​សិន្ធុ​ប្រាសាទបាគង​នេះ​បាន​៕
 
​សូម​អញ្ជើញ​ទស្សនា កិច្ច​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង​ដូចតទៅ​៖
 ​

© រក្សាសិទ្ធិដោយ thmeythmey.com