អត្ថបទពាណិជ្ជកម្ម
Vietjet បន្ថែម​ផ្លូវ​ហោះហើរ​ក្នុងស្រុក ប្រាំបី​ខ្សែ នាំ​ឲ្យ​Vietjet​នាំមុខគេ​ក្នុង​ ​ការបើក​ដំណើរការ​ការហោះហើរ​តាម​យន្ដហោះ​សារជាថ្មី​
10, Jun 2020 , 9:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០៖ ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ បង្ក​ការខូចខាត​យ៉ាងខ្លាំង​ ដល់​វិស័យ​ហោះហើរ​ឆ្លង​ប្រទេស ប៉ុន្តែ​ការហោះហើរ​ចេញពី​ប្រទេស​វៀតណាម ទៅកាន់​ទិសដៅ​ក្នុង​តំបន់ កំពុងមាន​សង្ឃឹម​ឡើងវិញ​ហើយ​។​
 
Vietjet ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​យុគសម័យ​ថ្មី បានចាប់ផ្តើម​ប្រតិបត្តិការជើងហោះហើរ​ក្នុងស្រុក​របស់ខ្លួន​ឡើងវិញ ហើយ​បាន​បន្ថែម​ផ្លូវ​ហោះហើរ​ថ្មីៗ​មួយចំនួនទៀត ដោយ​ភ្ជាប់​គោលដៅ​ទៅកាន់​តំបន់​ទេសចរណ៍​ គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​។ 
 
​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ថ្មីៗ​ទាំងអស់នេះ​ នឹង​ត​ភ្ជាប់​ពី​ទីក្រុង Hanoi ទៅ​ទីក្រុង Dong Hoi; ពី​ទីក្រុង Hai Phong ទៅ​ទីក្រុង Quy Nhon (​ខេត្ត Binh Dinh);  ពី​ទីក្រុង​Vinh (​ខេត្ត Nghe An) ទៅ​កោះ Phu Quoc ហើយពី​ទីក្រុង Da Nag ទៅ​កោះ Phu Quoc; ទៅ​ទីក្រុង​ Da Lat (​ខេត្ត Lam Dong) ទៅ​ទីក្រុង Buon Ma Thuot(​ខេត្ត Dak Lak) ទៅ​ទីក្រុង Vinh និង​ទៅ​ទីក្រុង Thanh Hoa​។  ផ្លូវ​ហោះហើរ​ថ្មី​ទាំងអស់នេះ ​បាន​បង្កើន​បណ្តាញ​ហោះហើរ​សរុប ចំនួន ៥៣ ទិសដៅ​ក្នុងស្រុក​បន្ថែមទៀត ជាមួយ​ក្រុមហ៊ុន Vietjet​។​


 
​ក្រុមហ៊ុន Vietjet បាន​បើក​លក់​សំបុត្រ​ សម្រាប់​ជើងហោះហើរ​ក្នុងស្រុក​ថ្មី​ចំនួន ៨ ខ្សែ​នេះ ដែល​នឹងត្រូវ​ចាប់ផ្តើម​ហោះហើរ​ នៅ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២០​។ ដើម្បី​អបអរសាទរ​ជើងហោះហើរ​ថ្មី​ទាំងអស់នេះ ក្រុមហ៊ុន​នឹង​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការលក់​សំបុត្រ​យន្ដហោះ​ចំនួន ២​លាន​៥​សែន​សន្លឹក ក្នុងតម្លៃ​ក្រោម ០,៥ ដុល្លារ (*) សម្រាប់​ជើងហោះហើរ​ក្នុងស្រុក​ទាំងអស់​។ 
 
​ប្រូ​ម៉ូ​សិន​តម្លៃ​សំបុត្រ​ពិសេស​នេះ មាន​លក់​ចាប់ពី​ថ្ងៃទី១១ មិថុនា ឆ្នាំ​២០២០ នៅលើ​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរស័ព្ទ ឈ្នោះ​ថា Vietjet Air​។ ពេលវេលា​ធ្វើដំណើរ​ គឺ​ចាប់ពី ថ្ងៃទី១១ ខែកញ្ញា ទៅដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២០ (**)។ ចំណែកឯ​ផ្លូវ​ហោះហើរ​ថ្មី​ទាំង​៨ នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ពីថ្ងៃទី ១៨ ខែមិថុនា ទៅ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២០(**)​។ 
 
​​ក្នុង​សន្និសីទ​ស្ដីពី​ការផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក ​នៅ​ទីក្រុង​ហូជីមិញឆ្នាំ​២០២០ កាលពី​ថ្ងៃទី ៩ ខែមិថុនា ប្រធាន​ផ្នែក​ចែកចាយ​ និង​លក់​អន្ដរជាតិ​ក្រុមហ៊ុន Vietjet លោក Jay L Lingeswara បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​វៀតណាម​ មាន​ទិសដៅ​ហោះហើរ​ដ៏​មាន​សុវត្ថិភាព និង​គួរ​ឲ្យ​ទាក់ទាញ​រាប់មិនអស់ រួមទាំង​ទីក្រុង​ល្បីៗ ដូចជា​ទីក្រុង Hanoi  ទីក្រុង Ho Chi Minh ទីក្រុង Hue ទីក្រុង Da Nang ទីក្រុង Nha Trang ឬ កោះ Phu Quoc ហើយ​នាពេល​ថ្មីៗ​នេះ ​តំបន់​ទេសចរណ៍​ល្បីៗ ដូចជា​តំបន់​ទេសចរណ៍វប្បធម៌​ប្លែកៗ ​នៃ​ទីក្រុង Buon Ma Thuot ឬឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត នៅ​ទីក្រុង Quy Nhon (​ខេត្ត Binh Dinh) រូងភ្នំ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ​នៅ​ឧទ្យាន​ជាតិ Phong Nha, Ke Bang (​ខេត្ត Quang Binh) និង​កន្លែង​ជាច្រើន​ទៀត»​។​
 
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ រ​វាង​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុន Vietjet បាន​បើក​ដំណើរការ​បណ្តាញ​ហោះហើរ​ក្នុងស្រុក​ របស់ខ្លួន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ដោយមាន​កម្មវិធី​ប្រូ​ម៉ូ​សិន​ល្អៗ​ជាច្រើន ​ដើម្បី​នាំ​អ្នកដំណើរ​ត្រឡប់​ទៅ​គោលដៅ​គួរ​ឲ្យ​ទាក់ទាញ ​ទូទាំងប្រទេស​វៀតណាម​សារជាថ្មី​»។
 
​ជាមួយនឹង​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ចំនួន ៥៣ ខ្សែ ឥឡូវនេះ ក្រុមហ៊ុន Vietjet កំពុង​ធ្វើ​ប្រតិបត្តិការបណ្តាញ​ហោះហើរ​ធំជាងគេ​បង្អស់ ​ក្នុងប្រទេស​វៀតណាម ដោយ​នាំ​អ្នកដំណើរ ​និង​ភ្ញៀវ​ទេសចរ​ទូទៅ ទៅកាន់​គោលដៅ​ក្នុង​សុ​បិ​ន​របស់​ពួកគេ ​តាម​ជើងហោះហើរ ដែល​មិនសូវ​ប៉ះពាល់​ដល់​បរិស្ថាន​រប​ស់​ក្រុមហ៊ុន  ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អ្នកដំណើរ​ទាំងអស់​ ជាមួយ​កាលវិភាគ​ហោះហើរដ៏​បត់បែន ​និង​ច្រើន​ជម្រើស​។​


 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែ​ម អំ​ពី​កាលវិភាគ​ជើងហោះហើរ​របស់​អ្នកដំណើរ សូម​ចូលទៅ​កាន់​គេហទំព័រ www.vietjetair.com និង​កម្មវិធី​ទូរស័ព្ទ​ចល័ត Vietjet Air ឬទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ https://www.facebook.com/vietjetvietnam/ ឬ​ការិយាល័យ និង​ភ្នាក់ងារ​លក់​សំបុត្រ​ផ្លូវការ​របស់ ក្រុមហ៊ុន Vietjet ។​
 
​តាមរយៈ​យន្តហោះ​ថ្មី​របស់ខ្លួន ដែលមាន​កៅអី​ធ្វើ​ពី​ស្បែក​ល្អៗ អាហារ​ឆ្ងាញ់ៗ និង​ក្រុម​អ្នកផ្ដល់​សេវា​លើ​យន្តហោះ ​ដែលមាន​ភាពរួស​រាយ​រាក់ទាក់ ក្រុមហ៊ុន​Vietjet នាំមក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ នៅ​រយៈកម្ពស់១០ ០០០ ម៉ែត្រ ជូន​ដល់​អ្នកដំណើរ​រាប់លាន​នាក់​។​
 
(*) មិន​រាប់បញ្ចូល​ពន្ធ ថ្លៃឈ្នួល (**) មិន​រួមបញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​
 
 
​អំពី​ក្រុមហ៊ុន Vietjet:
 
Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​របស់​វៀតណាម ក្នុងការ​ប្រតិ​ប​ត្ត​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់ជូន​តម្លៃ​សំបុត្រ​បែប​សន្សំសំចៃ ​តាម​តម្រូវការ និង​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​។ ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​នូវ​សេវាកម្ម​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជ​អេឡិចត្រូនិក (e-commerce) ធំជាងគេ​បំផុត ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ សម្រាប់​អតិថិជន​។ Vietjet គឺជា​សមាជិក សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) និង​បានទទួល​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែល​នេះ​។ Vietjet ក៏បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍ ​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏​ល្អ​បំផុត​ នៅ​អាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​ សម្រាប់​សុវត្ថិភាព​ជាមួយនឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហទំព័រ​អង្កេត​លើ​ផលិតផល និង​សុវត្ថិភាព​របស់​ពិភពលោក AirlineRatings.com​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​ផ្តាច់​គេ ​ទាំង​៥០​របស់​ពិភពលោក សម្រាប់​ការប្រើ​ហិ​វ​ញ្ញ​វត្ថុ​ដ៏​មាន​ផាសុកភាព និង​ប្រតិបត្តិការ​ផ្សេងៗ ដោយ​អង្គភាព​វិភាគ​លើ​ក្រុមហ៊ុន​អាកាសចរណ៍ Airfinance Journal ក្នុង​ឆ្នាំ​២០១៨​។ 
 
​ក្រុមហ៊ុន Vietjet អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ ច្រើនជាង​៤០០​លើក ដោយ​ដឹក​អ្នកដំណើរ​ច្រើនជាង​៦៥​លាន​នាក់ មកទល់ពេលនេះ ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន​១០៦ ដែល​គ្របដណ្តប់​ក្នុង​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ដូចជា​ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេស​ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com