អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ជា​ជម្រើស​ដ៏​ត្រឹមត្រូវ និង​ស័ក្តិសម​បំផុត អំឡុងពេល​ទប់ស្កាត់​ជំងឺ Covid-19 នេះ​!
11, Jun 2020 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​) ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០៖ បើ​គ្រាន់តែ​ត្រូវការ​ភាព​ត្រជាក់ លោកអ្នក​ប្រហែលជា​មិនសូវ​ខ្វល់ ពី​ការជ្រើសរើស​ប្រភេទ​ម៉ាស៊ីនត្រជាក់​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក ត្រូវការ​លើសពី​ភាព​ត្រជាក់ ដែល​អាច​ផ្តល់នូវ​ផាសុកភាព និង​សុខុមាលភាព​បំផុត សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ លោកអ្នក​ប្រាកដជា​ខ្វល់ និង​បារម្ភ​ថា​តើ ម៉ាស៊ីនត្រជាក់​ប្រភេទ​ណា​? ម៉ាក​អ្វី​? ដែល​អាចមាន​សមត្ថភាព និង​មុខងារ​ពិសេស​បែបនេះ​។​
 
​ជាមួយនឹង​ស្ថានភាព​បច្ចុប្បន្ន សុខភាព គឺជា​កត្តា​សំខាន់បំផុត សម្រាប់​លោកអ្នក ហើយ​ម៉ាស៊ីនត្រជាក់ ដែល​ល្អ​ស័ក្តិសម​បំផុត និង​ជា​ជម្រើស​ទី ១ ក្នុង​ការជួយ​ថែរក្សា​សុខភាព និង​ផ្តល់​ខ្យល់​បរិសុទ្ធ​ស្រស់ថ្លា​បំផុត​ជូន​លោកអ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​ក្រុមគ្រួសារ​គឺ ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី​។ ម៉ាស៊ីនត្រជាក់​នេះ ត្រូវបាន​រចនា និង​ផលិតឡើង​យ៉ាង​ល្អឥតខ្ចោះ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដែល​អាច​ផ្តល់ជូន​លោកអ្នក នូវ​ផាក​សុកភាព​ខ្ពស់ និង​ជួយ​សន្សំសំចៃ​។ ខាងក្រោម​នេះ គឺជា​លក្ខណៈសម្បត្តិ​ពិសេស​មួយចំនួន​ដែល​ស័ក្តិសម​បំផុត អំឡុងពេល​ទប់ស្កាត់​ជំងឺ Covid-19 និង​អាកាសធាតុ​ក្តៅ​នេះ​៖
 
* កាត់បន្ថយ​អាត្រា​ចម្លង​តាម​តំណក់​ទឹកតូចៗ​
​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយ Wind-FreeTM gentle air flow បាញ់​ខ្យល់​ចេញមក​ថ្នមៗ តាម​រន្ធ​តូចៗ​ចំនួន 23,000 រន្ធ ដែល​អាចមាន​សមត្ថភាព​កាត់បន្ថយ​នូវ​ការធ្វើដំណើរ ឬ​បម្លាស់​ទី​នៃ​តំណក់​ទឹកតូច​ក្នុង​បរិយាកាស ឬ​ក្នុង​ខ្យល់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​


 
* ការពារ​បាក់តេរី​រហូត​ដល់​99%
​ជាមួយ Tri-Care Filter មាន​សមត្ថភាព​ខ្ពស់បំផុត ក្នុងការ​ចាប់យក​មេរោគ បាក់តេរី វីរុស ដែល​បង្ក​ជា​អា​ឡ័ក​ហ្សី ឬ​ជំងឺ​ផ្សេងៗ បាន​យ៉ាង​ល្អ​បំផុត​រហូតដល់ 99% និង​បច្ចេកវិទ្យា PM10 Filter ជួយ​ការពារ​ធូលី​ដី ឬ​ភាគ​លិ្អ​ត​កម្ទេចកំទី រោមសត្វ ក្នុង​បរិយាកាស​បាន​យ៉ាង​ល្អ​។​

* ជួយ​ឱ្យ​គេង​លក់​ស្កប់ស្កល់​បំផុត​
​ជាមួយនឹង Wind-FreeTM Sleeping Mode ជួយ​ឱ្យ​លោកអ្នក​គេង​លក់​ស្រួល​ស្កប់ស្កល់​ទល់​ភ្លឺ ជាមួយនឹង​សីតុណ្ហភាព​ដ៏​សមស្រប ដោយ​មិន​ធ្វើឱ្យ​លោកអ្នក មាន​អារម្មណ៍​ថា​ត្រជាក់​ខ្លាំង ស្រៀវស្រាញ ស្ងួត​ខ្លាំង ឬ​ខ្សោះ​ខ្លួន​ឡើយ​។ លោកអ្នក​នឹងមាន​អារម្មណ៍ល្អ ស្រស់ស្រាយ​គ្រប់ពេល​ក្រោក​ពី​គេង​។​

* ជួយ​សន្សំសំចៃ​ថាមពល​អគ្គិសនី​ខ្ពស់បំផុត​រហូតដល់ 77%
​ជាមួយនឹង​មុខងារ Digital Inverter Boost ជួយ​សន្សំសំចៃ​ថាមពល និង​មាន​សំឡេង​ស្ងាត់​ល្អ​។ ដូច្នេះ​ទោះជា​ខែ​ក្តៅ ក៏​គ្មាន​ការបារម្ភ​ពី​វិក​យ​ប័ត្រ​ភ្លើង ដែល​ធ្វើឱ្យ​លោកអ្នក​ឈឺក្បាល​ទៀត​ដែរ​។​


 
​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី​នេះ នឹងធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ ស្រួលខ្លួន​ជានិច្ច​! ដើម្បី​សុខុមាលភាព​សម្រាប់​មនុ​ស្ស​ជាទី​ស្រឡាញ់​ទាំងអស់​ក្នុង​គ្រួសារ ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី គឺជា​ជម្រើស​ដ៏​ល្អ​ស័ក្តិសម​បំផុត សម្រាប់​លោកអ្នក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ផលិតផល​ដោយផ្ទាល់ ឬ​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ទូទាំងប្រទេស​បាន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន របស់​យើង​តាមរយៈ​លេខ​៖ 1800 203 232 ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com