សិល្បៈអន្តរជាតិ
អន្តរជាតិ
តារាភាពយន្តថៃ Saranyu Wongkrachang ហៅនាយខាវ ស្លាប់ក្នុងអាយុ៥៩ឆ្នាំ លោក Saranyu Wongkrachang ដែលសំដែងជាតួនាយខាវ និងនាង ស៊ុវណាន់ ខុងយីង ឬនាងថងខ្វាវ ក្នុងរឿងស្នេហាស្រុកស្រែ
× តារាភាពយន្តថៃ Saranyu Wongkrachang ដែលអ្នកនិយមទស្សនាភាពយន្តថៃ ស្គាល់ថា ជាតួនាយខាវ ក្នុងរឿង «ស្នេហាស្រុកស្រែ» បានទទួលមរណភាពក្នុងអាយុ៥៩ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។ នេះបើតាមការផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី១១ ខែមិថុនា។
លោក Saranyu បានទទួលមរណភាពនៅមន្ទីរពេទ្យ Chulalongkorn Memorial។ លោកបានបាត់បង់ជីវិតចោលភរិយា Hattaya និងកូនភ្លោះស្រី Supara និង Sitala។
បើតាមបាងកក ប៉ុស្តិ៍ សពតារាភាពយន្តជើងចាស់ថៃ រូបនេះ ត្រូវតម្កល់ធ្វើបុណ្យនៅវត្ត Wat Nak Prok ក្នុងស្រុ Phasi Charoen ហើយត្រូវបូជានៅថ្ងៃទី១៨ ខែមិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com