ជាតិ
អាជ្ញាធរ បាន​រឹបអូស​មីន​៣០​គ្រាប់ ពី​គ្រួសារ​មួយ​នៅ​បន្ទាយមានជ័យ ដែល​យក​ព្យួរ​លើ​ដើមឈើ
11, Jun 2020 , 10:41 am        
រូបភាព
គ្រាប់មីនដែលពលរដ្ឋយកទៅព្យួរលើដើមឈើ (រូបពីទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា (CMAC))
គ្រាប់មីនដែលពលរដ្ឋយកទៅព្យួរលើដើមឈើ (រូបពីទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា (CMAC))
​ភ្នំពេញ​៖ អាជ្ញាធរ បាន​រឹបអូស​មីន​៣០​គ្រាប់ ពី​គ្រួសារ​មួយ​នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​៣​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ គ្រួសារ​មួយ​នេះ បាន​ប្រមូល​គ្រាប់មីន​ប្រឆាំង​មនុស្ស​និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​ជិត​៣០​គ្រាប់​រក្សាទុក ដោយ​ព្យួរ​លើ​ដើមឈើ​ក្បែរ​ផ្ទះ ដើម្បី​កម្សាន្ត​។

 
​បើតាម​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​សរសេ​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា គ្រាប់មីន​ដែល​ព្យួរ​លើ​ដើមឈើ​នេះ គឺ​ភាគច្រើន​នៅមាន​ប្រសិទ្ធភាព​ផ្ទុះ​។ លោក សង្កត់ធ្ងន់ថា «​ករណីនេះ​សំណាង​ណាស់ ដែល​គ្មាន​ក្មេងៗ​លេង​គ្រាប់មីន ព្រោះ​គ្រាប់​ទាំងនេះ​ងាយ​ផ្ទុះ​បំផុត​»​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ហេង រតនា ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​លើ​ករណី​នេះឡើយ​។​
 
​តែ​យ៉ាងណា​លោក ហេង រតនា បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កថា ពលរដ្ឋ​ដែល​រក្សាទុក​គ្រាប់មីន នឹង​ប្រឈមមុខ​ច្បាប់​ហាមឃាត់​ការប្រើប្រាស់ រក្សាទុក​គ្រាប់មីន និង​ប្រឈមមុខ​ច្បាប់​អាវុធជាតិផ្ទុះ​ផងដែរ​។ 
 
​នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ការពារ​សុវត្ថិភាព​ពី​គ្រា​ប់ម​។ ទន្ទឹមនឹងនេះ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឬ​កម្លាំង​ស៊ីម៉ាក់​ជាបន្ទាន់ ប្រសិនបើ​ប្រទេះ​ឃើញ​នរណាម្នាក់​ប្រើប្រាស់​ឬ​រក្សាទុក​គ្រាប់មីន​។​
 
 

Tag:
 គ្រាប់មីន​
© រក្សាសិទ្ធិដោយ thmeythmey.com