ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! មាន​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ចៀសឱ្យផុត​អាហារ​ទាំងនេះ​
12, Jun 2020 , 6:59 am        
រូបភាព
​អាហារ​មួយចំនួន​អាច​បណ្ដាលឱ្យ​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​របស់​អ្នក​កាន់តែ​អាក្រក់​ឡើង​។  ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត ឬ​ចៀសវាង​ទទួលទាន​អាហារ​ទាំងនោះ​សិន​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​កំឡុងពេល​មាន​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ៖

 
១. ផ្លែឈើ​មាន​ជាតិ​អាស៊ីត​
 
​រួមបញ្ចូល​ទាំង​ក្រូចឆ្មារ ប៉េងប៉ោះ ផ្លែ​ម្នាស់ ផ្លែក្រូច និង​ទំពាំងបាយជូរ​ជាដើម​សុទ្ធ​តែមាន​ផ្ទុក​ជាតិ​អាស៊ីត​ដែល​អាច​បង្ក​ការ​រលាក​ដល់​ផ្លោក​នោម​នាំឱ្យ​រោគសញ្ញា​នៃ​បញ្ហា​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម​កាន់តែ​អាក្រក់​ឡើង​។​
 
២. គ្រឿង​ស្រវឹង​
 
​មិន​ត្រឹមតែ​អាច​បង្ក​ការ​រលាក​ដល់​ក្រពះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​ដល់​ផ្លោក​នោម​របស់​អ្នក​ផងដែរ ពិសេស​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​ឆ្លង​មេរោគ​ក្នុង​ផ្លោក​នោម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ផ្អាក​ទទួលទាន​គ្រឿង​ស្រវឹង​។​
 
៣. កាហ្វេ​អ៊ី​ន​
 
​កាហ្វេ​អ៊ី​ន​អាច​បង្កើន​លឿន​នៃ​លំហូរ​ឈាម​ទៅ​កាន់តែ​ផ្នែក​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​។​
 
៤. សាច់​ក្រហម​
 
​អាហារ​នេះ​អាច​បង្កើន​កម្រិត​នៃ​ជាតិ​អាស៊ីត​និង​បាក់តេរី​ក្នុង​រាងកាយ​។​
 
៥. សាច់​កែច្នៃ​និង​អាហារ​ហឹរ​
 
​អាហារ​ទាំងនេះ​អាច​បង្ក​ការ​រលាក​ក្នុង​ផ្លោក​នោម​និង​បង្កើន​កម្រិត​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​ដែល​បង្កើត​បរិយាកាស​ឱ្យ​បាក់តេរី​ងាយ​លូតលាស់​។​
 
៦. ស្ករ​
 
​អ្នក​ក៏​គួរ​កម្រិត​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​បាក់តេរី​មួយចំនួន​ប្រើប្រាស់​ស្ករ​ជា​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com