ជាតិ
ពីនេះ ពីនោះ
ព្រឹត្តិការណ៍នៃការធ្វើចរាចរផ្លាស់ទីដ៏ធំលើផែនដីនៃមច្ឆជាតិ កើតមាននៅតាមដងទន្លេសាបក្នុងប្រទេសកម្ពុជា រូបគំនូរបង្ហាញសកម្មភាពធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិរាប់រយប្រភេទ និងរាប់ពាន់លានតោននៅតាមដងទនន្លេសាប។ គូរដោយ៖ ឈុត ឈាណា។
× ព្រឹត្តិការណ៍នៃការធ្វើចរាចរផ្លាស់ទី ដ៏ធំមួយលើផែនដី នៅតាមដងទន្លេសាប ត្រីរាប់រយប្រភេទ និងរាប់លានតោន បានសម្រុកចេញពីបឹងទន្លេសាប បានធ្វើឲ្យទន្លេសាបក្លាយជាទីដែលមានការធ្វើផ្លាស់ទីដ៏ធំ និងក៏ជាកន្លែងនេសាទត្រីទឹកសាបដ៏ធំមួយផងដែរ នៅលើផែនដី។
ការប្រមូលផលនេសាទដ៏ធំប្រចាំឆ្នាំ៖ ត្រី គឺជាប្រភពអាហារសំខាន់សម្រាប់មនុស្ស ប៉ុន្តែវាក៏សំខាន់ណាស់ដែរ ដែលត្រូវការការពារប្រភេទត្រីដែលជិតផុតពូជ ដូចជាត្រីគល់រាំងជាដើម។ វាពិតជាមានសារៈសំខាន់ណាស់ ដែលយើងគួរគិត និងពិចារណាទាំងអស់គ្នា។ ប្រសិនបើយើងនេសាទប្រភេទត្រីជិតផុតពូជច្រើន នាពេលបច្ចុប្បន្ន វានឹងមិនមានសេសសល់សម្រាប់អ្នកជំនាន់ក្រោយឡើយនាពេលអនាគត។
នៅតាមបណ្តោយដងទន្លេសាប ត្រីរាប់រយប្រភេទ និងរាប់លានតោន បានសម្រុកចេញពីបឹងទន្លេសាប ដែលនាំមុខដោយត្រីគល់រាំង ដែលជាសេ្តចត្រី។ ស្របពេលជាមួយគ្នានោះ ប្រជានេសាទរាប់សិបម៉ឺននាក់ ប្រដាប់ដោយឧបករណ៍នេសាទគ្រប់ប្រភេទ ក៏ចេញមកនេសាទផងដែរ។
ទាំងនេះ គឺជាព្រឹត្តិការណ៍ផ្លាស់ទីប្រចាំឆ្នាំរបស់ត្រី ដែលត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍នៃការផ្លាស់ទីដ៏ធំមួយលើផែនដី។ បើយើងធ្វើដំណើរតាមទូក តាមបណ្តោយដងទន្លេសាប ដែលមានប្រវែងប្រមាណ ១២០គីឡូម៉ែត្រ ចាប់ពីបឹងទន្លេសាប រហូតដល់ចំណុចប្រសព្វនៃទន្លេទាំងបួន គឺទន្លេមេគង្គផ្នែកខាងលើ ទន្លេមេគង្គផ្នែកខាងក្រោម ទន្លេសាប និងទន្លេបាសាក់ (ទន្លេចតុមុខ) ទល់មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ យើង នឹងបានឃើញអ្នកនេសាទ និងប្រជាជនយ៉ាងច្រើនកុះករ ជួបជុំគ្នានេសាទ និងកែច្នៃផលនេសាទ។ (សូមរង់ចាំតាមដានវគ្គបន្ត)
© រក្សាសិទ្ធិដោយ thmeythmey.com