ពីនេះ ពីនោះ
«ក្រអៅឈូក»និង«ក្រឳឈូក»ជាពាក្យត្រឹមត្រូវដូចគ្នា!
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា«ក្រអៅឈូក»អាចសរសេរជា«ក្រឳឈូក»ក៏បាន គឺសុទ្ធតែសំដៅលើ ខ្នែងដែលបែកចេញពីមើមឈូកទៅ។ តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្ដង។
វចនានុក្រមខ្មែរ បញ្ជាក់បន្ថែមពាក្យ «ក្រឳ»ដែលមានថ្នាក់ពាក្យជាកិរិយាសព្ទ ដែលមានន័យថា ច្រៀង ឬស្រែក។ «ក្រឳ»មានថ្នាក់ពាក្យម្យ៉ាងទៀតជាគុណសព្ទ ដែលមានន័យថា ឮរំពងណែនពីរោះ។ សំឡេងក្រឳ៕
© រក្សាសិទ្ធិដោយ thmeythmey.com