ជាតិ
ស្លាប់៤នាក់ និងសម្រាកព្យាបាល២៧នាក់ នៅបន្ទាយមានជ័យ ដោយសារផឹកស្រាថ្នាំ តាំង គួយ ស្រាថ្នាំចិនចិនសែ តាំង គួយ និង អ្នកស្លាប់ដោយពុលស្រា (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
× ភ្នំពេញ៖ ប្រជាពលរដ្ឋ៤នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈ២៧នាក់ទៀតកំពុងសម្រាកព្យាបាល ដោយសារករណីពុលស្រាថ្នាំ តាំង គួយ ។ ករណីពុលស្រានេះ កើតនៅថ្ងៃទី៧ ដល់ទី៩ មិថុនា នៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ លោក មែ សុខំ ជំនួយការរបស់នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោក មែ សុខំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលនេះថា ក្រោយពីមានហេតុការរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសឲ្យពលរដ្ឋផ្អាក ការទិញនិងលក់ស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ជាបន្ទាន់ នៅថ្ងៃទី១១ មិថុនានេះ។ បច្ចុប្បន្នកម្លាំងជំនាញរបស់មន្ទីរសុខាភិបាល កំពុងយកស្រានេះ ទៅធ្វើតេស្តេរកសារធាតុផ្សំ។
«អ្នកពុលស្រាទាំងអស់៣១ ក្នុងនោះមាន៤នាក់ស្លាប់។ ចំណែកអ្នកផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែក្នុងនោះមានម្នាក់សម្រាកនៅផ្ទះ ដោយមិនសូវធ្ងន់ធ្ងរ។ ហើយក្នុងចំណោមអ្នកពុលស្រានេះ មានម្នាក់ជាស្រី្ត» ។នេះបើតាមការបញ្ជាក់របស់លោក មែ សុខំ ដែលលោកមិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកសម្រាកនៅមន្ទីរពេលនៅឡើយទេ ដោយរង់ចាំព័ត៌មានច្បាស់ពីមន្ទីរពេទ្យសិន៕
Tag:
ស្រាថ្នាំ
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com