អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​រង្វាន់​រថយន្ត Porsche ពី​ស្រា​បៀរ កម្ពុជា នឹង​ទទួលបាន​រថយន្ត នៅ​ថ្ងៃទី​១៣ មិថុនា
11, Jun 2020 , 5:16 pm        
រូបភាព
​រង្វាន់​រថយន្ត Porsche ស៊េរី​ចុងក្រោយ ដែល​លោក ដែង ម៉េង​ស្រ៊ាង បានឈ្នះ​កាលពី​ខែ​មុន​ពី​ស្រា​បៀរ កម្ពុជា នឹងត្រូវ​ប្រគល់ដល់ដៃ​លោក​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ មិថុនា ខាងមុខនេះ នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat ចាប់ពី​ម៉ោង ៨​ដល់​ម៉ោង​១០​យប់​។
 
​ការប្រគល់​រង្វាន់​នេះ​នឹងត្រូវ​ផ្តល់​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយរូប​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អមដោយ​តារាចម្រៀង​ល្បីៗ​ដូចជា​អ្នកនាង ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណ​រាជ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក Step និង លោក នូ ឧសភា ដែលជា​អ្នកតំណាង​ពាណិជ្ជកម្ម​ស្រា​បៀរ កម្ពុជា ផងដែរ​។ 
 





​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​អបអរសាទរ​ជាមួយ លោក ដែង ម៉េង​ស្រ៊ាង ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ដ៏​ធំ​ខាងលើនេះ​។ លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា រង្វាន់​រថយន្ត Porsche នេះ នៅមាន​បន្តទៀត ក៏ដូចជា​រង្វាន់​ជា​ទឹកប្រាក់​៥០​លាន​រៀល ៥​លាន​រៀល ១០​ម៉ឺន​រៀល និង​៥​ម៉ឺន​រៀល​ជាច្រើន​រង្វាន់​ទៀត ដែល​ត្រូវបាន​បង្កប់​នៅក្នុង​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​រួចជាស្រេច​ផងដែរ​។  


 
​សូមបញ្ជាក់ថា លោក ដែង ម៉េង​ស្រ៊ាង បានឈ្នះ​រង្វាន់​រថយន្ត​ទំនើប Porsche ស៊េរី​ចុង ក្រោយនេះ កាលពី​ថ្ងៃទី​១៨ ខែឧសភា កន្លងទៅ នៅក្នុង​កម្មវិធី​ជួបជុំគ្នា​ជាមួយ​មិត្ត​រួមការ​ងារ បន្ទាប់ពី​សម្រាក​ពី​ការងារ ហើយ​ក្រុមហ៊ុន​ក៏បាន​ត្រួតពិនិត្យ និង​រៀបចំ​ឯកសារ​សម្រាប់​ការប្តូរ​រង្វាន់​នេះ​ទៅដល់​លោក​រួចរាល់​ផងដែរ​។ 
​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 













(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com