កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd, Liverpool និងChelsea ដណ្តើមគ្នាយក Sancho ខណៈ Dortmund ទារ ១៤៧លានដុល្លារ
× អនាគតរបស់ Jadon Sancho ជុំវិញការវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ បានគ្របដណ្តប់លើទំព័រមុខសារព័ត៌មានកីឡាល្បីៗពេញពិភពលោករយៈពេលច្រើនខែមកហើយ។ Chelsea, Liverpool ជាពិសេស Manchester United សុទ្ធតែដាក់គោលដៅយក Sancho ពី Borussia Dortmund ដើម្បីទៅរួមក្រុមរដូវកាលក្រោយ។
វ័យ២០ឆ្នាំ ខ្សែបម្រើសអន្តរជាតិអង់គ្លេសរូបនេះ បានចាកចេញពី Manchester City ទៅកាន់ក្រុម Borussia Dortmund ក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីផ្លាស់ទៅកាន់ទឹកដីអាល្លឺម៉ង់ Sancho បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយជួយក្រុមប្រជែងពាន Bundisliga ជាមួយក្រុមយក្ស Bayern Munich និង Champions League។
ដោយសារទេពកោសល្យលេចធ្លោយ៉ាងឆាប់រហ័សបែបនេះហើយ ទើបមានក្រុមខ្លាំងៗនៅអង់គ្លេស រូមទាំងអេស្ប៉ាញផង ដូចជា Manchester United, Chelsea, Liverpool និង Real Madrid ជាដើមចាប់ផ្តើមទាក់ទងយក Sancho ទៅជួយក្រុម។
បើតាមការចុះផ្សាយរបស់ព័ត៌មានជាច្រើន បានបង្ហាញថា Dortmund កំពុងត្រៀមខ្លួនដើម្បីបាត់បង់តារាឆ្នើមសញ្ជាតិអង់គ្លេសនេះហើយ។ កាសែតអង់គ្លេស The Sun អះអាងថា Dortmund ខ្លួនឯងក៏ដឹងច្បាស់ថា Sancho នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះជៀសមិនផុតនោះឡើយ។
The Sun បានផ្សាយទៀតថា ក្រុមបិសាចក្រហមកំពុងត្រៀមកញ្ចប់លុយដ៏ច្រើនដើម្បីយក ខ្សែបម្រើឆ្នើម Sancho ពី Dortmund សម្រាប់លេងក្នុងតំបន់បម្រើដើម្បីបង្កើនឱកាសទៅឲ្យខ្សែប្រយុទ្ធសម្រចទី។ ក្រុមរហស្សនាមតោខៀវ ហង្សក្រហម និងអធិរាជស ក៏ត្រូវបានផ្សាភ្ជាប់នឹងការចង់បាននេះដែរ ខណៈ Dortmund បានដាក់តម្លៃខ្លួន Sancho ដល់ទៅ ១១៦ លានផោន (១៤៧លានដុល្លារអាមេរិក)៕
Tag:
Jadon Sancho
Manchester United
Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com