អត្ថបទពាណិជ្ជកម្ម
Mahindra មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការដាក់​តាំង​បង្ហាញ រថយន្ត​ស៊េរី​ទំនើប និង រថយន្ត​ដឹកទំនិញ​ខ្នាតតូច​
12, Jun 2020 , 10:42 am        
រូបភាព
​ភ្នំពេញ​ថ្ងៃទី​១២ ខែ មិថុនា ឆ្នាំ ២០២០ - ក្រុមហ៊ុន RMA (Cambodia) PLC បាន​នាំចូល ផ្តាច់មុខ​នូវ​រថយន្ត​ស៊េរី​ថ្មី​ម៉ាក XUV500 ដែលជា​ប្រភេទ​រថយន្ត SUV និង​រថយន្ត​ដឹកទំនិញ​មាន​ពីរ​ប្រភេទ​ម៉ាក Bolero Pik-Up និង Supro Maxitruck ដើម្បី​ចែកចាយ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Mahindra & Mahindra Ltd ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Mahindra Group និង​មាន​ទឹកប្រាក់​វិនិយោគ​រហូត​ទៅដល់ ២០.៧ ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA (Cambodia) PLC បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​មោទនភាព​ក្នុងការ​នាំយក​ផលិតផល​ថ្មី​ម៉ាក Mahindra ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​ជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នៅក្នុង​ប្រទេស​»​។ 
 
​លោក​បាន​បន្ថែមថា​៖ «​យើង​ប្តេជ្ញា​នឹង​បង្កើត​ឲ្យ​មាន​ទីផ្សារ​សម្រាប់​ម៉ាក​សញ្ញា​មួយ​នេះ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។ យើង​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែលមាន​តម្លៃ​ប្រកួតប្រជែង ដែលមាន​រថយន្ត​ប្រភេទ​គ្រួសារ​ស៊េរី​ថ្មី​ម៉ាក​XUV500 រថយន្ត​ដឹកទំនិញ​ខ្នាតតូច​ម៉ាក Supro Maxitruck និង Bolero Pik-Up ជាមួយនឹង​ការផ្តល់ជូន​តម្លៃ​ដ៏​ពិសេស​ដែរ​។ យើង​បានរៀបចំ យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​លំដាប់​ពិភពលោក​ជូន​ដល់​អតិថិជន​របស់​យើង​នូវ​ផលិតផល​និង​សេវាកម្ម​ដ៏​ល្អ​បំផុត​»​។​
 

​អំពី​រថយន្ត​សេរី​ថ្មី​ម៉ាក Mahindra XUV500:
 


​រថយន្ត​ស៊េរី​ថ្មី​ម៉ាក XUV500 ជា​ប្រភេទ​រថយន្ត SUV ដែល​រចនា​ឡើង​រវាង​ស្ទីល​បែប​ដំណើរ​ផ្សងព្រេង ប្រណីតភាព ការបង្ហាញ​ចេញ​នូវ​ភាពរឹងមាំ និង​សន្សំសំចៃ​ប្រេង​។ រថយន្ត​នេះ ផ្តល់នូវ​ផាសុកភាព​ក្នុងការ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ក៏ដូចជា​ក្នុងស្ថានភាព​ផ្លូវ      ពិបាកៗ​ផងដែរ​។ រថយន្ត​នេះ​បាន​រចនា​ផ្នែក​ខាងក្នុង​ថ្មី​ធំ​ទូលាយ មាន​ផាសុកភាព ជា​ប្រភេទ​រថយន្ត SUV មាន​កៅអី​ចំនួន​៧ ដែលមាន​នៅលើ​ទីផ្សារ​ពិភពលោក​ផ្សេងៗ​គ្នា​។ XUV500 នេះ​ផ្តល់នៅ​កំលាំង​សេះ​រហូតដល់​ទៅ ១៤០ សេះ និង​កំលាំង​រមួល​រហូតដល់ ៣២០ ញ៉ូ​តុ​ន​ប្រអប់លេខ​អូ​តូ ៦ លេខ ដែលមាន​ប្រភព​មកពី​ក្រុមហ៊ុន​AISIN ប្រទេស​ជប៉ុន​។ 


 
​រថយន្ត XUV500 មាន​លក្ខណៈពិសេស​គ្របដណ្តប់​គ្រប់​ចំណុច​សំខាន់ៗ​ទាំង​សុវត្ថិភាព ការ​រចនា និង​ភាពងាយស្រួល​ក្នុងការ​បើកបរ​ដែលមាន​ដូចជា​៖
  • ​ប្រព័ន្ធ​ហ្វ្រាំង ABS និង Electronic Brake-force distributors (EBD)
  • ​ប្រព​ន្ធ័​គ្រប់គ្រង​ស្ថេរភាព​ពេល​ចុះ​ចំណោត​, ឡើង​ចំណោទ​, និង​រអិល Electronic Stability Control (ESC) + Hill descent control + Hill Hold with Rollover Migration
  • ​ពោង​ការពារ​សុវត្ថិភាព​
  • ​ឧបករណ៍​ភ្ជាប់​កៅអី​សុវត្ថិភាព​សំរាប់​កូនក្មេង​មាននៅ​ជួរ​ទី ២ និង​ទី ៣ ផងដែរ​​ ​ដៃចង្កូត​មាន​ពហុ​មុខងារ​ជាមួយនឹង​ការគ្រប់គ្រង​ពេល​បើកបរ ឧបករណ៍​បញ្ជា​សំឡេង​
  • ​ការត្រួតពិនិត្យ​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ (FATC)
  • ​ចង្កៀង​មុខ​ប្រភេទ Projector ភ្លឺ​ច្បាស់​ល្អ (Auto headlamps and wipers)
  • ​ទំហំ​កង់ ១៧ អ៊ី​ញ​
  • ​មាន​កាមេរ៉ា​មើល​ក្រោយ និង​សិន​សឺ​ចំនួន ៤​គ្រាប់​ជំនួយ​ពេល​ចូល​ចត​
  • ​ដំបូល​បើក​បញ្ជា​ដោយ​ប្រព​ន្ធ័​ភ្លើង 
  • ​ស្បែក​ពូក​ពណ៌​ខ្មៅ​ប្រណិត​
  • ​អេក្រង់​ទំហំ​៧​អ៊ី​ញ ប្រភេទ​ថាច​ស្គ្រី​ន​, ភ្ជាប់ USB, Bluetooth និង Aux input
​រថយន្ត​សេរី​ថ្មី XUV500 ផ្តល់​ការ​ធនា​រយះពេល ៣ ឆ្នាំ ឫ ១០០,០០០ គីឡូម៉ែត្រ មួយណា​ដល់​មុន​។ តំ​ម្លៃ​ត្រឹមតែ ៤១,៣០០ ដុល្លា​សហរដ្ឋអាមេរិក 

​អំពី​រថយន្ត​ម៉ាក Mahindra Bolero Pik-Up:​


 ​រថយន្ត​ម៉ាក Mahindra Bolero Pik-Up ជា​រថយន្ត​ភី​ក​អាប់​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បើកបរ​ដែលមាន​កំលាំង​ម៉ាស៊ីន ២.៥​លីត្រ​, ប្រភេទ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ផ្តល់នៅ​កំលាំង​សេះ​រហូតដល់ ១០០​សេះ​, និង​កំលាំង​រមួល​រហូតដល់ ២៤០ ញ៉ូ​តុ​ន​, Bolero Pik-Up ផ្តល់នូវ​ផាសុកភាព​ជាមួយនឹង​ប្រព​ន្ធ័​ម៉ាស៊ីនត្រជាក់​(AC), ដៃ​ច​ង្កួ​ត​ប្រើ​ដោយ​ប្រព​ន្ធ័​ភ្លើង​, Central Locking និង Power Windows ។​
 
 រថយន្ត​នេះ​អាច​ដឹកទំនិញ​បាន​រហូតដល់ ១០២៥ គីឡូក្រាម​, សំរាប់​ប្រភេទ​រថយន្ត​ទ្វា​ពីរ​, រីឯ​រថយន្ត​ភី​ក​អាប់​ប្រភេទ​ទ្វា​បួន​អាច​ដឹកទំនិញ​បាន​រហូតដល់ ៩២៥ គីឡូក្រាម​។​
​រថយន្ត​ប្រភេទ Bolero Pik-Up 2WD (SC/DC) ផ្តល់​ការ​ធនា​រយះពេល ២ ឆ្នាំ ឫ ៥០,០០០ គីឡូម៉ែត្រ មួយណា​ដល់​មុន​។​
 
​រថយន្ត​ប្រភេទ Bolero Pik-Up 2WD single cab លក់​ក្នុងតម្លៃ​ត្រឹមតែ ១៨,៥០០ ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ និង ប្រភេទ​រថយន្ត Bolero Pik-Up 2WD double cab លក់​ក្នុងតម្លៃ​ត្រឹមតែ ១៩,៥០០ ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ។​
 

​អំពី​រថយន្ត​ម៉ាក Mahindra Supro Maxitruck


​រថយន្ត​ម៉ាក Supro Maxitruck ជា​ប្រភេទ​រថយន្ត​អាជីវកម្ម​ខ្នាតតូច​សម្រាប់​ដឹកទំនិញ​ចែកចាយ​ផ្សេងៗ​គ្រប់​ទីកន្លែង​។ វា​មាន​លក្ខណៈពិសេស​ទាំង​ការបើកបរ សុវត្ថិភាព និង​ភាពងាយស្រួល​។​
 



 Supro Maxitruck មានកំ​លាំង​ម៉ាស៊ីន ១.០​លីត្រ ម៉ាស៊ីន​ម៉ា​ស៊ូ​ត  Direct Injection turbocharge ដែល​ផ្តល់នៅ​កំលាំង​សេះ​រហូតដល់ ៤៥ សេះ និង​កំលាំង​រមួល​រហូតដល់ ៩៨ ញ៉ូ​តុ​ន សន្សំសំចៃ​ប្រេង អាច​ផ្ទុកទំនិញ​បាន​រហូតដល់ ១,០០០​គីឡូក្រាម ដែលមាន   បណ្តោយ​ទ្រុង​ប្រវែង ២.៥​ម៉ែត្រ អាច​ផ្ទុកទំនិញ​ទៅតាម​តម្រូវការ​របស់​អ្នក​។ ធ្វើអោយ​ការបើកបរ​កាន់តែ​ប្រសើរ ជាមួយ​សាក់​ស៊ី​ដ៏​រឹងមាំ មាន​ទំហំ​កង់ ១៣ អ៊ី​ញ ការបត់បែន​រហ័ស​ទា​ន់​ចិត្ត​នៅតាម​ផ្លូវ​ចង្អៀត​តូច​នៅក្នុង​ក្រុង ដែលមាន​កំរិត​ដល់ ៤.៧ ម៉ែត្រ​សំរាប់​ការបត់ មាន​ម៉ាស៊ីនត្រជាក់ ច​ង្កួ​ត​ប្រើ​ដោយ​ប្រព​ន្ធ័​ភ្លើង មាន​ឧ​បករ​ណ៏​សាក​ទូរ​សព្ទ័​បាន​យ៉ាង​ងាយស្រួល​។​
 
​រថយន្ត​ប្រភេទ Supro Maxitruck  ផ្តល់​ការ​ធនា​រយះពេល ២ ឆ្នាំ ឫ ៥០,០០០ គីឡូម៉ែត្រ មួយណា​ដល់​មុន និង​មានតម្លៃ​ត្រឹមតែ ១៣,៥០០​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​។​
​អំពី​ក្រុមហ៊ុន RMA (Cambodia) PLC. 
 
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​ផ្តាច់មុខ​នូវ​ផលិតផល ដែលជា​ដំណោះស្រាយ​សម្រាប់​រាល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​មិនមែន​ពាណិជ្ជកម្ម នៅក្នុង​វិស័យ​យានយន្ត ឃ្លាំង ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ភ​ស្ថុ​ភារ កសិកម្ម ហិរញ្ញវត្ថុ ការជួល​ឡាន និង ការគ្រប់គ្រង​សិទ្ធិ​អាជីវកម្ម​ម្ហូបអាហារ​ជាដើម​។ ក្រុមហ៊ុន​អ អិ​ម អេ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន  ហើយ​បាន​នាំចូល​និង​ចែកចាយ​ផលិតផល​ដែលមាន​ម៉ាក​ល្បីៗ​ដូចជា​៖ រថយន្ត​ម៉ាក​Ford រថយន្ត​ម៉ាក​Jaguar​និង​Land Rover រថយន្ត​ម៉ាក​Mahindra ផលិតផល​កសិកម្ម​ម៉ាក​John Deere គ្រឿងចក្រ​ម៉ាក​JCB កង់​បី​ម៉ាក​Piaggio ឧ​បករ​ណ៏​សម្រាប់​ប្រើ​ក្នុង​ឃ្លាំង​ម៉ាក​JLG, Hako, TCM, និង​Powerboss ឧ​បករ​ណ៏​តេស្ត​អគ្គិសនី​ម៉ាក​Minuteman, Megger, និង Minuteman ក្រុមហ៊ុន​ជួល​ឡាន​A.V.R និង​ផ្នែក​ចំណីអាហារ​ដែលមាន​ដូចជា​ហាង the Pizza Company ហាង​ការ៉េម Swensen’s និង Dairy Queen,​ហាង​ដូ​ណាត់ Krispy Kreme, ហាង​សាច់​អាំង Bar B Q Plaza និង The Coffee Club​។​
​អំពី​ក្រុមហ៊ុន Mahindra
 

​ក្រុមហ៊ុន ម៉ា​ហ៊ី​ន​ដ្រា ជា​សហព័ន្ធ​ក្រុមហ៊ុន​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ២០,៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អាចជួយ​ប្រជាជន តាមរយៈ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​ជួយ​ជីវភាព​ប្រជាជន​នៅ​ទីជនបទ លើសពីនេះទៅទៀត​ក្រុមហ៊ុន​ក៏បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅក្នុង​ទីក្រុង តាមរយៈ​ការ​ជម្រុញ និង​ផ្គត់ផ្គង់​អាជីវកម្ម​ថ្មីៗ​។ ក្រុមហ៊ុន ម៉ា​ហ៊ី​ន​ដ្រា ជា ក្រុមហ៊ុន​រថយន្ត​ដែលមាន​បច្ចេកវិទ្យា​ទំនើប និង​នាំមុខគេ​នៅ​ប្រទេស​ឥណ្ឌា​។ សព្វថ្ងៃ​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ឥណ្ឌា និង មាន​បុគ្គលិក​ជាង ២,៤ ម៉ឺន​នាក់​នៅ​ទូទាំង ១០០ ប្រទេស​៕
  
(​អត្ថបទ​ពាណិជ្ជ​ម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com