ទីក្រុង​ទាំង​១៥​លើ​ពិភពលោក​ដែលមាន​អ្នក​ចូលចិត្ត​ជិះ​កង់​ច្រើនជាងគេ​
សង្គមអន្តរជាតិ​
អន្តរជាតិ
ទីក្រុង​ទាំង​១៥​លើ​ពិភពលោក​ដែលមាន​អ្នក​ចូលចិត្ត​ជិះ​កង់​ច្រើនជាងគេ​
13, Jun 2020 , 8:59 am        
រូបភាព
ដោយ: ធីតា
ការ​ជិះ​កង់ (​ទោចក្រយាន​) កាន់​តែមាន​ចលនា​ផុសផុល​ច្រើន​នៅតាម​បណ្តា​ទីក្រុង​ធំៗ​នៅលើ​ពិភពលោក​។ មិនមែន​ដើម្បី​តែ​សុខភាព​ផ្ទាល់ខ្លួន​នោះឡើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​បណ្តា​ប្រទេស​ជាច្រើន យក​ការ​ជិះ​កង់​ជា​មធ្យោបាយ​នៃ​ការកាត់បន្ថយ​ការបំពុល​បរិយាកាស​។ រីឯ​រដ្ឋ​មួយចំនួន​ក៏មាន​គោលនយោបាយ​លើ​ការផ្តល់​អាទិភាព​សម្រាប់​អ្នកជិះ​កង់​ផងដែរ​។​

 
​ក្រុង Copenhagen របស់​ដា​ណឺ​ម៉ាក ត្រូវបាន​ចាត់ទុកជា​ក្រុង​ដែល​សម្បូរ​អ្នកជិះ​កង់​ច្រើនជាងគេ​លើ​ពិភពលោក ពោលគឺ​ពលរដ្ឋ​ស្ទើរតែ​ពាក់កណ្តាល​ក្នុង​ទីក្រុង​មួយ​នេះ នាំគ្នា​ជិះ​កង់​ទៅធ្វើ​ការ ខណៈ​កុមារ​តូចៗ​ត្រូវបាន​បង្រៀន​ឲ្យ​ចេះ​ជិះ​កង់​មុន​ពួកគេ​ចូល​សាលា​។ នៅ​ក្រុង​ផ្សេងទៀត កង់​ក្លាយជា​មធ្យោបាយ​ដើម្បី​ជូន​កូន​ទៅ​សាលារៀន និង​ទៅ​ហាង​ទំនិញ​ផ្សេងៗ រីឯ​ក្រុង​ខ្លះ​បោះពុម្ព​សៀវភៅ​ណែនាំ​សម្រាប់​ភ្ញៀវ​បរទេស​ដែល​និយម​ជិះ​កង់​ដើម្បី​ស្វែងយល់​ពី​ទីតាំង​កម្សាន្ត​នានា​។​
 



​ទីក្រុង​ទាំង​១៥​ដែលមាន​អ្នក​ចូលចិត្ត​ជិះ​កង់​ច្រើនជាងគេ​លើ​ពិភពលោក​៖
១. ក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក​
២. ក្រុង​អាំ​ស្ទែរ​ដាម ប្រទេស​ហូ​ឡង់​
៣. ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក​
៤. ក្រុង Boulder, រដ្ឋ Colorado សហរដ្ឋអាមេរិក​
៥. ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​
៦. ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន 
៧. ក្រុង Rio de Janiero ប្រទេស​ប្រេ​ស៊ី​ល​
៨. ក្រុង Strasbourg ប្រទេស​បារាំង​
៩. ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​
១០. ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​
១១. ក្រុង Austin រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​
១២. ក្រុងប៉ារីស ប្រទេស​បារាំង​
១៣. ក្រុង Seville ប្រទេស​អេ​ស្ប៉ា​ញ​
១៤. ក្រុង​ឌូ​ប្លាំ​ង ប្រទេស​អៀរ​ឡង់​
១៥. ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់​៕
 





Tag:
 ​កង់
© រក្សាសិទ្ធិដោយ thmeythmey.com