COVID-19
ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយជាង៦លានដុលា្លរ ដល់កម្ពុជា សម្រាប់ចំណាយលើបញ្ហាកូវីដ រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្ថិតក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់៤១,៤លានដុល្លារ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង៕
× ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុន បន្តផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាបរិក្ខាវេជ្ជសាស្ត្រ និងបច្ចេកទេស ដល់កម្ពុជា ដែលមានតម្លៃជាង៦,៣លានដុល្លារ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ (COVID-19)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ជំនួយនេះ គឺផ្តល់តាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS)។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ប្រាប់ភាគីជប៉ុនថា កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រើប្រាស់ជំនួយទាំងអស់នេះ ឲ្យមានតម្លៃ ក្នុងការដោះស្រាយគ្រោះមហន្តរាយសុខភាព ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដែលរងប៉ះពាល់ពីជំងឺនេះ ព្រមទាំងធានាបាននូវសុខុមាលល្អជូនប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៥ ខែមិថុនា ជប៉ុន បានផ្តល់ជំនួយឥតសំណងសរុប៤១,៤លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងចំនួន៣ ឲ្យមានភាពកាន់តែប្រសើរ គឺការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសង្គម និងសុខាភិបាល។
© រក្សាសិទ្ធិដោយ thmeythmey.com