កីឡាជាតិ
ជាតិ
AFC U19៖ កម្ពុជា អាច​ជួប​ជើង​ខ្លាំង​កូរ៉េខាងត្បូង កាតា អា​រ៉ា​ប៊ី​សា​អូឌីត ឬ​អ៊ូ​ស​បេ​គី​ស្ថាន
14, Jun 2020 , 10:49 am        
រូបភាព
លោក Koji Gyotoku គ្រូបង្វឹកឈុត U19 កម្ពុជា(កណ្តាល)។ រូបថត FFC
លោក Koji Gyotoku គ្រូបង្វឹកឈុត U19 កម្ពុជា(កណ្តាល)។ រូបថត FFC
ដោយ:
​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា អាច​ជួប​ក្រុម​ខ្លាំង​កាតា កូរ៉េខាងត្បូង អា​រ៉ា​បី​សា​អូឌីត ឬ​អូស​បេ​គី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U19 Championship 2020 នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​។ ការចាប់​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​។

 
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ស្ថិតក្នុង​បា​ឡុង​ទី​៣(Pot 3)​ជាមួយ​ម៉ាឡេស៊ី វៀតណាម និង​អ៊ីរ៉ាក់ នា​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship 2020​។ ក្រុម​ស្ថិតក្នុង Pot ជាមួយគ្នា​មិន​ជួបគ្នា​នោះទេ​។ ក្នុងន័យនេះ កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុម​មួយ​ក្នុង Pot នីមួយៗ​ចំនួន​៣​ផ្សេងទៀត​។  
 
​ក្នុងនោះ Pot 1 មាន​កូរ៉េ​ខាង​ខាងត្បូង កាតា អ៊ូ​ស​បេ​គី​ស្ថាន និង​អា​រ៉ា​ប៊ី​សា​អូឌីត​, Pot 2 មាន​អូស្ត្រាលី​, ជប៉ុន​, តា​ហ្ស៊ី​គី​ស្ថាន និង​ឥណ្ឌូណេស៊ី និង Pot 4 មាន​អ៊ីរ៉ង់ បា​រ៉ែ​ន យេ​ម៉ែន និង​ឡាវ​។ 
 
​គួររំលឹកថា ក្រុម U19 កម្ពុជា​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC U19 Championship 2020 ជា​ប្រវត្តិសាស្ត្រ ក្នុងនាម​ជា​ក្រុម​លេខ​២​ល្អ​ប្រចាំ​ពូ​ល G ជាមួយ​ក្រុម​លេខ​២​ល្អ​យេ​ម៉ែន​, អ៊ូ​ស​បេ​គី​ស្ថាន​, វៀតណាម និង​ឡាវ​។  
 
​នា​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ដំបូង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម U19 កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Koji Gyotoku បាន​យកឈ្នះ​កោះ​ម៉ា​រី​ណា​ខាងជើង ៩-០, ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០ តែ​ចាញ់​ម៉ាឡេស៊ី ៥-៤៕ 
 
 

Tag:
 បាល់ទាត់​
  U19 កម្ពុជា​
  AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com