ពីនេះ ពីនោះ
សុខភាព
ថា​ម៉េច​? គ្រាន់តែ​គេង​មិន​ស្លៀក​ខោអាវ មាន​ប្រយោជន៍​ដល់​ម្លឹ​ង​ផង​!!!
14, Jun 2020 , 8:59 pm        
រូបភាព
​ការ​គេង​ដោយ​មិន​ស្លៀក​ខោអាវ​អ្វី​ទាំងអស់​ប្រហែលជា​មិនមែនជា​រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​គិត​ឡើយ​នៅពេល​និយាយ​ដល់​ការពង្រឹង​ដល់​សុខភាព ប៉ុន្តែ​វា​ពិត​ជាមាន​ប្រយោជន៍​មួយចំនួន​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​។ ចាប់តាំងពី​ការ​គេង​ដោយ​មិន​ស្លៀក​ខោអាវ​គឺជា​រឿង​ស្រួល​ធ្វើ​មក វា​ប្រហែលជា​ជួយ​ជំរុញ​ដល់​ការ​គេង​កាន់តែ​ឆាប់​លក់​ថែមទៀត​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ខ្លះៗ​នៃ​ការ​គេង​មិន​ស្លៀក​ខោអាវ​

 
​គេង​លក់​កាន់តែ​លឿន​
 
​សីតុណ្ហភាព​រាងកាយ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ឲ្យ​គេង​លក់​។ វា​ពិតជា​ផ្នែក​មួយ​ដែល​ជំរុញ​ដល់​សង្វាក់​នៃ​ការ​គេង​ក្នុង​រាងកាយ​មនុស្ស​យើង​។ ការធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​អាចជា​សញ្ញា​បញ្ជាក់ថា រាងកាយ​ដល់ពេល​ត្រូវ​គេង​ហើយ ដូច្នេះ​ការ​គេង​ដោយ​មិន​ស្លៀកពាក់ និង​អនុញ្ញាតិ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់ ហើយក៏​ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ផងដែរ​។ 
 
​គុណភាព​នៃ​ការ​គេង​កាន់តែ​ល្អ​ជាង​មុន​
 
​ការធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​មិន​ត្រឹមតែ​ជួយ​ឲ្យ​គេង​លក់​កាន់តែ​លឿន​ទេ តែ​វា​ក៏​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង​ទាំងស្រុង​ដែរ​។ សីតុណ្ហភាព​ក្នុង​បន្ទប់​គួរតែ​នៅ​ចន្លោះ​ពី ១៥ ទៅ ១៩​អង្សារ ទើប​ជំរុញ​ដល់​ការ​គេង​ប្រកបដោយ​គុណភាព​។ តែ​ការ​គេង​ដោយ​មិន​ស្លៀក​ខោអាវ​ជា​វិធីសាស្ត្រ​តែមួយគត់​ក្នុង​ការជួយ​ឲ្យ​ទទួលបាន​ភាព​ត្រជាក់ និង​គេង​លក់​ប្រកបដោយ​គុណភាព​។ 
 
​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​
 
​ដោយសារតែ​ការ​គេង​មិន​ស្លៀក​ខោអាវ​អាចជួយ​បង្កើន​គុណភាព​នៃ​ការ​គេង​បាន ដូច្នេះ​វា​ក៏​ពង្រឹង​ដល់​សុខភាព​ស្បែក​បានដែរ​។ មនុស្ស​ដែល​គេង​មិនសូវ​គ្រប់ នឹងធ្វើ​ឲ្យ​របួស​ដែល​ឆាប់​ជា ក៏​ប្រែ​ទៅជា​ក្រ​ជា​វិញ​ដែរ​។ ដូច្នេះ​រឿងនេះ​សបញ្ជាក់​ថា ការ​គេង​បាន​គ្រប់គ្រាន់​អាចជួយ​ដល់​ស្បែក​កាន់តែ​ឆាប់​ជា និង​មាន​សុខភាព​ល្អ ហើយ​បើសិនជា​អ្នក​គេង​មិន​ស្លៀក​ខោអាវ​ទៀត​លទ្ធផល​នឹង​កាន់តែ​ល្អ​ថែមទៀត​។ 
 
​បន្ថយ​ស្ត្រេ​ស និង​ការ​ថប់​អារម្មណ៍​
 
​ហេតុផល​មួយ​ផ្សេងទៀត​នៃ​ការ​គេង​មិន​ស្លៀក​ខោអាវ​អាចជា​ការផ្លាស់ប្តូរ​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ភាព​ស្ត្រេ​ស និង​ថប់​អារម្មណ៍​។ វា​មិនមែនជា​អាថ៌កំបាំង​ថា ការ​គេង​មិន​គ្រប់គ្រាន់​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ស្ត្រេ​ស​ក្នុង​ខ្លួន​ឡើយ​។ តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​គេង​មិន​គ្រប់​ជាប់ទាក់ទង​នឹង​ការបាក់​ទឹកចិត្ត និង​ចង់​សម្លាប់ខ្លួន​កាន់តែខ្លាំង​។ 
 
​បង្ការ​ការឡើង​ទម្ងន់​
 
​បើសិនជា​អ្នកមាន​បញ្ហា​នៃ​ការ​គេង វា​អាច​នឹង​ប៉ះពាល់​ដល់​គុណភាព​ជីវិត​យ៉ាងច្រើន​ប្រភេទ​។ ការសិក្សា​មួយ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់ និង​ការឡើង​ទម្ងន់​។ អ្នក​ដែល​គេង​តិចជាង ៥​ម៉ោង​ចុះក្រោម​ក្នុង​មួយ​យប់​ទំនងជា​ងាយ​នឹង​ឡើង​ទម្ងន់​ណាស់​។ ប៉ុន្តែ​ការ​គេង​មិន​ស្លៀក​ខោអាវ​អាចធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​នៅពេល​យប់​ប្រហែលជា​ជួយ​បង្កើន​ការរំលាយ​កាឡូរី ហើយក៏​មិន​ឲ្យ​ឡើង​ទម្ងន់​ដែរ​។ 
 
​បង្កើន​លទ្ធភាព​នៃ​ការ​មានកូន​របស់​បុរស​
 
​មនុស្ស​ស្រី​មិន​គ្រាន់តែ​ជា​អ្នក​ដែល​អាច​ទទួលបាន​ប្រយោជន៍​ពី​ការ​គេង​មិន​ស្លៀក​ខោអាវ​នោះទេ​។ តាម​ការសិក្សា​ថ្មី​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ការ​ស្លៀកខោ​ទ្រនាប់​តឹងៗ និង​ការចុះ​ទាប​របស់​មេជី​វិត​ឈ្មោល​។ បុរស​ដែល​ប្រាប់ថា ស្លៀក​ខោខ្លី​សម្រាប់​ប្រដាល់​គឺមាន​កំហាប់​មេជី​វិត​ឈ្មោល​ខ្ពស់ និង​ចំនួន​មេជី​វិត​ឈ្មោល​សរុប​ច្រើនជាង​បុរស​ដែល​ស្លៀកខោ​ទ្រនាប់​តឹងៗ​។ ការ​គេង​ដោយ​មិន​ស្លៀក​ខោអាវ​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​ថែរក្សា​ពង​ស្វា​ឲ្យ​ត្រជាក់ និង​បង្កើន​សីតុណ្ហភាព​ផ្តល់​សុខភាព​សម្រាប់​មេជី​វិត​ឈ្មោល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com