ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! “​ស​សៃ​ពួរ​” អាច​នឹង​ខូចខាត​ដោយសារ​ទម្លាប់​ទាំងនេះ​
15, Jun 2020 , 8:59 pm        
រូបភាព
​ស​សៃ​ពួរ គឺ​ជាលិកា​បត់បែន​បាន​ចាំបាច់​បំផុត​មួយ​ដែល​ភ្ជាប់​សាច់ដុំ​ទៅនឹង​ឆ្អឹង ហើយ​ក្នុង​រាងកាយ​មាន​ផ្ទុក​ស​សៃ​ពួរ​ដល់​ទៅ​ប្រមាណ ៤០០០ ឯណោះ​។ ក្រៅពី​ត​ភ្ជាប់​សាច់ដុំ​ទៅនឹង​ឆ្អឹង​ហើយ​នោះ ស​សៃ​ពួរ​ក៏​ជួយ​ឱ្យ​អ្នក​អាចធ្វើ​ចលនា​សន្លាក់​ផ្សេងៗ​បាន​ផងដែរ​។ ដូច្នេះ​ការរក្សា​សុខភាព​ស​សៃ​ពួរ​ល្អប្រសើរ គឺ​សំខាន់​ណាស់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​បញ្ឈប់​ដើម្បី​រក្សា​សុខភាព​ស​សៃ​ពួរ ៖

 
១. មិន​កម្ដៅ​សាច់ដុំ​មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​
 
​ការ​កម្ដៅ​សាច់ដុំ​មិន​ត្រឹមតែ​ជួយ​សម្រួល​សាច់ដុំ​សម្រាប់​ការធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​ចំពោះ​ស​សៃ​ពួរ​ផងដែរ​។ ការ​កម្ដៅ​សាច់ដុំ​មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​ការពារ​ស​សៃ​ពួរ​មិនឱ្យ​ងាយ​នឹងរង​របួស​។​
 
២. ជក់បារី​
 
​ក្រៅពី​ជះឥទ្ធិពល​ខ្លាំងក្លា​លើ​សុខភាព​សួត​និង​បេះដូង​ហើយ​នោះ ការជក់បារី​ក៏​មិនល្អ​សម្រាប់​ស​សៃ​ពួរ​ដូចគ្នា​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​ការជក់បារី​អាច​បណ្ដាលឱ្យ​ស​សៃ​ពួរ​ជួបប្រទះ​បញ្ហា​ខ្វះ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ចាំបាច់​ដោយសារ​ចរន្តឈាម​រត់​មិន​ប្រក្រតី​។​
 
៣. មិន​សម្រាក​សោះ​
 
​ការផ្ដល់​ពេលវេលា​ខ្លះ​ឱ្យ​សន្លាក់​របស់​អ្នក​បាន​សម្រាក​ខ្លះ គឺ​ចាំបាច់​ណាស់​។ ជាពិសេស​ប្រសិនបើ​ស​សៃ​ពួរ​របស់​អ្នក​កំពុង​ហើម​និង​ឈឺចាប់​។​
 
៤. អសកម្ម​ភាព​រាងកាយ​ពេក​
 
​ការ​សម្រាក​ច្រើនពេក​មិន​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​សោះ​ក៏​មិនល្អ​ចំពោះ​ស​សៃ​ពួរ សន្លាក់ ព្រមទាំង​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។​
 
៥. របប​អាហារ​គ្មាន​សុខភាព​ល្អ​
 
​ស​សៃ​ពួរ​ត្រូវការ​កូ​ឡា​ជែ​ន​គ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ​ប្រសើរ​។ ហើយ​កូ​ឡា​ជែ​ន​ជា​អ្វីមួយ​ដែល​រាងកាយ​ធ្វើការ​សំយោគ​ដោយមាន​ជំនួស​ពី​វីតាមីន​។ ដូច្នេះ​ទើប​កង្វះ​វីតាមីន C ក្នុង​របប​អាហារ​អាច​បណ្ដាលឱ្យ​ស​សៃ​ពួរ​ងាយ​នឹងរង​របួស ព្រមទាំង​រលាក​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ជ្រើសរើស​របប​អាហារ​ដែលមាន​តុល្យភាព​និង​ប្រាកដ​ថាស​សៃ​ពួរ​អាច​ទទួលបាន​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេងទៀត​ដូចជា​ម៉​ង់​កា​ណែ​ស ម៉ាញ៉េ​ស្យូ​ម ស័ង្កសី និង​វីតាមីន B៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com