អត្ថបទពាណិជ្ជកម្ម
រថយន្ត Porsche Macan ដែលជា​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា ប្រគល់ដល់ដៃ​លោក ដែង ម៉េង​ស្រ៊ាង ហើយ​
15, Jun 2020 , 10:38 am        
រូបភាព
​រាត្រី​ថ្ងៃទី​១៣ មិថុនា ២០២០ ជា​ពេល​ដ៏​សប្បាយរីករាយ និង​រំភើប​បំផុត ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​លោក ដែង ម៉េង​ស្រ៊ាង ម្ចាស់​រង្វាន់​សំណាង​ថ្មី​ចុងក្រោយ​គឺ​រថយន្ត Porsche Macan ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ដោយសារ​ពេលនេះ​ក្រុមហ៊ុន​បានប្រគល់​ទាំង​សោ​រថយន្ត និង​រថយន្ត​ដល់ដៃ​លោក​ផ្ទាល់​រួចរាល់​ហើយ​។
 
​ក្រោយ​ទទួលបាន​រថយន្ត លោក ម៉េង​ស្រ៊ាង បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មិនដឹង​ពិពណ៌នា​យ៉ាងណា​ឲ្យ​សម​នឹង​ចិត្ត​ទេ គ្រាន់តែ​ដឹងថា ពេលនេះ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​។ ហើយ​វា​ជា​លើកដំបូង​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ដែលមាន​សំណាង​បាន​បើករថយន្ត​ទំនើប តម្លៃ​រាប់ម៉ឺន​ដុល្លារ​។ មកដល់ពេលនេះ ខ្ញុំ​នៅតែ​គិតថា​វា​ជា​សុបិន ខណៈដែល​ក្រុមហ៊ុន​បានប្រគល់​រង្វាន់​ឲ្យ​ខ្ញុំ​រួចជាស្រេច​ទៅហើយនោះ​»​។​
 
​លោក ម៉េង​ស្រ៊ាង ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ដែល​បាន​ប្តូរ​សំណាង​រង្វាន់​ធំ​នេះ​ជូន​លោក​ផងដែរ​។  


 
​លោក Zvonimir Nemet នាយក​ផ្នែក​បច្ចេកទេស​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​នាឱកាស​ប្រគល់​រង្វាន់​យ៉ាង​ដូច្នេះ​ថា​៖ «​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ យើង​សូម​ចូលរួម​អបអរសាទរ​ដល់​លោក ដែង ម៉េង​ស្រ៊ាង ដែល​បានឈ្នះ​រង្វាន់​ធំ​រថយន្ត​ទំនើប​ពី​ស្រា​បៀរ កម្ពុជា ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក​ដែល​តែងតែ​គាំទ្រ​ស្រា​បៀរ កម្ពុជា​។ យើង​សង្ឃឹមថា អតិថិជន ស្រា​បៀរ កម្ពុជា យើង​ផ្សេងទៀត នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​តូច​ដូច​លោក​ដែរ​»​។  
 


​លោក Zvonimir បញ្ជាក់​ផងដែរ​ថា រង្វាន់​រថយន្ត​ដ៏​ទំនើប​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា នៅមាន​បន្តទៀត រួមជាមួយ​រង្វាន់​ជា​ទឹកប្រាក់​៥០​លាន​រៀល ៥​លាន​រៀល ១០​ម៉ឺន​រៀល ៥​ម៉ឺន​រៀល ជាច្រើន​រង្វាន់ ដែល​បា​នប​ញ្ជេ​ញ​ទៅលើ​ទីផ្សារ​រួចជាស្រេច ដូច្នេះ​សូមកុំ​ភ្លេច​ពិនិត្យ​ក្រវិល​កំប៉ុង​រាល់ពេល​គាស់​ក្រវិល​កំប៉ុង​។ 
 
​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 

















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com