COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
La Liga៖ Real ឈ្នះ Eibar ៣-១ ក្នុងជំនួប​ដំបូង ក្រោយ​ផ្អាក​ដោយសារ COVID-19
15, Jun 2020 , 11:49 am        
រូបភាព
Real Madrid បាន​បន្ត​យុទ្ធនាការ La Liga របស់​ពួកគេ​ក្នុងការ​ប្រកួត​ទី ២០០ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម Eibar ក្នុង​លទ្ធផល ៣-១​។​



​ជំនួស​ឲ្យ​កីឡដ្ឋាន Bernabeu ដែល​កំពុង​កែលម្អ ម្ចាស់ផ្ទះ Real Madrid បាន​យក​ទីលាន​ហ្វឹកហាត់​របស់ខ្លួន Estadio Alfredo di Stefano ដើម្បី​ទទួលភ្ញៀវ Eibar នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា​។​
​ក្នុងជំនួប​សប្តាហ៍​ទី​២៨ នៃ​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ដែលជា​ការ​វិញ​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​ក្រោយ​ផ្អាក​៣​ខែ​ដោយសារ COVID-19 ខ្សែបម្រើ Toni Kroos ជា​អ្នករក​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​ស្តេច​ស​នៅ ៤​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។ ខ្សែការពារ Sergio Ramos និង Marcelo រកបាន​ម្នាក់​មួយគ្រា​ប់​ជា​បន្ទាប់​ក្នុង​នាទី ៣០ និង​៣៧ មុនពេល Pedro Bigas វាយបក​បាន​១​គ្រាប់​វិញ​ឲ្យ Eibar នៅ​នាទី​៦០​។ ចប់​ការប្រកួត Real ឈ្នះ Eibar ៣-១​។​
 
​ក្នុងការ​ប្រកួត​ដែល​មិនមាន​អ្នកគាំទ្រ​នេះ គឺជា​ការប្រកួត​លើក​ទី​២០០​របស់ Real នៅក្រោម​ការដឹកនាំ​រប​ស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​លោក Zidane​។ Zidane ជា​អ្នកចាត់ការ​ទី​៣ ដឹកនាំ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​លើសពី​២០០​ប្រកួត​ផងដែរ​។​
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ​ម្ចាស់​ជើងឯក La Liga ច្រើនជាងគេ​ចំនួន​៣៣​ជំនាន់ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ មាន​៥៩​ពិន្ទុ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តាង​រាង Barcelona ចំនួន​២​ពិន្ទុ​។ Sevilla ឈរ​លេខ​៣ មាន​៥៩​ពិន្ទុ ខណៈ Real Sociedad នៅ​តំបន់ Top 4 មាន​៤៧​ពិន្ទុ​។ Mallorca, Leganes និង Espanyol ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕​
 
<iframe width="560" height="315" src="https://www.youtube.com/embed/Mcz3xMeeClw" frameborder="0" allow="accelerometer; autoplay; encrypted-media; gyroscope; picture-in-picture" allowfullscreen></iframe>

Tag:
 La Liga
  COVID-19
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com