អត្ថបទពាណិជ្ជកម្ម
​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​នៅ​កម្ពុជា​
15, Jun 2020 , 2:25 pm        
រូបភាព
 ​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ និង​ការ​សន្សំ​សម្រាប់​ការសិក្សា​របស់​បុត្រ​ធីតា​ក្នុង​កម្រិត​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​។ នេះ​គឺជា​ការផ្ដល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។

​កញ្ញា ឃុន ដាលីន ដែល​បាន​សម្រេចចិត្ត​ទិញ​បណ្ណ​សន្យា​រ៉ាប់រង​សម្រាប់​ប្អូនប្រុស​ពៅ​របស់គាត់​កាលពី ៧ ឆ្នាំមុន​បាន​និយាយថា​៖ «​សម្រាប់​ខ្ញុំ នេះ​ជា​ក្តី​សុបិន​ដែល​ក្លាយជា​ការពិត​មួយ​។ ពេលនោះ​ខ្ញុំ​បាន​ចូលរួម​សិក្ខាសាលា​អប់រំ​ស្តីពី​ការធានារ៉ាប់រង​អាយុជីវិត​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហើយ​ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ចាប់អារម្មណ៍​ពី​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង​ការការពារ​អនាគត​ហិរញ្ញវត្ថុ​រយៈពេល​វែង​។ ខ្ញុំ​ចាប់ផ្តើម​គិត​ចង់​សន្សំ​សម្រាប់​ការសិក្សា​នៅ​វិទ្យាល័យ​របស់​ប្អូនប្រុស​ពៅ​ខ្ញុំ ហើយ​ពេល​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​អ្នក​ម្តាយ ហើយ​បន្ទាប់មក​ក៏បាន​សម្រេចចិត្ត​ផ្តើម​ការ​សន្សំ​នៅ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ចាប់តាំងពី​ពេលនោះ​មក​»​។ 
 
​គាត់​បាន​បន្តថា​៖ «​ការព្រួយបារម្ភ​ដ៏​ធំ​បំផុត សម្រាប់​គ្រួសារ​យើងខ្ញុំ​នៅពេលនោះ គឺ​គិតថា​តើ​យើង​នឹង​ទទួលបាន​ទឹកប្រាក់​ត្រឡប់មកវិញ ឬក៏​អត់ នៅ​ចុងបញ្ចប់​នៃ​រយៈពេល​សន្សំ​។ ៧ ឆ្នាំ​ក្រោយមក​! ថ្ងៃនេះ​ពិតជា​បានមក​ដល់ ហើយ​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង ក្នុងការ​អះអាងថា យើង​ពិតជា​ទទួលបាន​ទឹកប្រាក់​សន្សំ (​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​) ត្រឡប់មកវិញ ដូចដែល​ក្រុមហ៊ុន​បាន​សន្យា​ពិតមែន​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត សម្រាប់​គ្រួសារ​យើងខ្ញុំ គឺ​យើងខ្ញុំ​បាន​ជួយ​ទំនុកបម្រុង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការសិក្សា​នៅ​វិទ្យាល័យ​ដល់​ប្អូនប្រុស​»​។​
 
​លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​គេ​ដែល​យើង​បានផ្តល់​ជូន​ថ្ងៃនេះ គឺជា​ភស្ដុតាង​បញ្ជាក់ថា យើង​បាន​គោរព​ពាក្យសន្យា​ក្នុង​ការជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​កាន់តែ​ប្រសើរ​ជាង​មុន​ជូន​ក្រុមគ្រួសារ​កម្ពុជា​។ យើង​មាន​មោទនភាព និង​រីករាយ​ក្រៃលែង​ដែល​បានឃើញ​អតិថិជន​របស់​យើង​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់​ពួកគាត់​ជាមួយ​យើង​។ សម្រាប់ មេ​នូ​ឡាយ​ហ្វ៍ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។ យើង​ទន្ទឹងរង់ចាំ​ក្នុងការ​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដល់​អតិថិជន​ជាច្រើន​ផ្សេងៗ​ទៀត​»​។​
 
​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់ គឺជា​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ផ្តល់ជូន​ឱ្យ​អ្នក​ត្រូវបាន​ធានារ៉ាប់រង នៅពេលដែល​កាលបរិច្ឆេទ​នៃ​បណ្ណ​សន្យា​រ៉ាប់រង​ដល់​កាលកំណត់​។ នេះ​មានន័យថា ប្រសិនបើ​លោកអ្នក​មាន​ផែនការ​សន្សំ  រយៈពេល ១០ ឆ្នាំ ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ លោក​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ទាំងអស់​ត្រឡប់​ទៅវិញ នៅ​ចុងបញ្ចប់​នៃ​រយៈពេល​សន្សំ ១០ ឆ្នាំ​របស់​លោកអ្នក​។​
 
​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ មាន​វត្ត​មាននៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូងបង្អស់​។ នៅ​ខែ តុលា ឆ្នាំ ២០១២ ប្រហែលជា​បួន​ខែ បន្ទាប់ពី​ការចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម ក្រុមហ៊ុន​បាន​ទូទាត់​សំណង ករណី​មរណភាព​លើក​ដំ បូ​ង ដែលជា​សំណង​ដំបូងបង្អស់​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ទាំងមូល​នៅ​កម្ពុជា​ផងដែរ ។ ប្រាំបី​ឆ្នាំ​ក្រោយមក មេ​នូ​ឡាយ​ហ្វ៍ ក៏​ជា​ក្រុមហ៊ុន​ដែល​បានផ្តល់​ជូន​អត្ថប្រយោជន៍​ធានារ៉ាប់រង ដល់​កាលកំណត់​ដំបូង​បំផុត ក្នុង​វិស័យនេះ​ផងដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា កំពុងផ្ដល់​ការការពារ​ជូន​ដល់​ប្រជាជន​កម្ពុជា​ច្រើនជាង ១២ ម៉ឺន​គ្រួសារ​នៅ​ទូទាំងប្រទេស ជាមួយ​ទឹកប្រាក់​ធានា​សរុប​ជាង ២.៧០០ លាន​ដុល្លារ​អាមេរិក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com