ជាតិ
ពីនេះ ពីនោះ
ការ​ត្រឡប់មក​ដល់ទី​ជម្រក​ដើម​វិញ​
15, Jun 2020 , 9:39 pm        
រូបភាព
​រូបគំនូរ​បង្ហាញ​ត្រី​គល់រាំង បានមក​ដល់ទី​ជម្រក​ដើម​ក្នុង​ទន្លេមេគង្គ​តាម​អន្លង់​ទឹក​ជ្រៅ នា​ខេត្តក្រចេះ និង​ស្ទឹងត្រែង​វិញ ។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
​រូបគំនូរ​បង្ហាញ​ត្រី​គល់រាំង បានមក​ដល់ទី​ជម្រក​ដើម​ក្នុង​ទន្លេមេគង្គ​តាម​អន្លង់​ទឹក​ជ្រៅ នា​ខេត្តក្រចេះ និង​ស្ទឹងត្រែង​វិញ ។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
ដោយ:
​ត្រី​ពេញវ័យ​ដែល​អាច​រស់រានមានជីវិត​រហូតដល់​ធំ ដែល​ហែល​ចេញពី​បឹង​ទន្លេសាប ឡើងទៅ​ទន្លេមេគង្គ ដល់​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដើម្បី​លាក់ខ្លួន ហើយ​ចាប់ផ្តើម​វដ្ត​ជីវិត​ម្តងទៀត នៅ​រដូវវស្សា​ឆ្នាំក្រោយ​។​

 
​ទន្លេមេគង្គ គឺជា​ទន្លេ​ដែល​វែង​ជាងគេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ទន្លេ​ដែល​វែង​ជាងគេ​លើ​ពិភពលោក​ទី​១២​។ ទន្លេ​នេះ មាន​ប្រវែង​ប្រមាណ ៤,៣៥០ គីឡូម៉ែត្រ មាន​ប្រភពពី​តំបន់​ទី​បេ ហូរ​ឆ្លងកាត់​ប្រទេស​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម ជា​ទន្លេ​ដែល​វែង​ជាងគេ​ទី​៧ នៅ​ទ្វីបអាស៊ី ហើយក៏​ជា​ជម្រក​របស់​មច្ឆជាតិ​ជាច្រើន​ប្រភេទ និង​ជា​ប្រភព​ត្រី​ទឹកសាប​ដ៏​សំខាន់​នៅ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។​
 
​ក្រោយពី​ឆ្លងកាត់​ឧបសគ្គ​យ៉ាងច្រើន​រាប់មិនអស់ ទីបំផុត ត្រី​គល់រាំង ក៏បាន​មកដល់​ទីជម្រក​ដើម ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ទី​ដែល​ពួកវា​បាន​ចាកចេញ​កាលពីដើម​រដូវវស្សា​ក​ន្ល​ង​ទៅនោះ​វិញ​។ ពួកវា សំងំ​លាក់ខ្លួន​តាម​អន្លង់​ទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ នា​រដូវប្រាំង​។ ទាំងនេះ គឺជា​វដ្ត​ជីវិត​របស់​វា ដែល​ពង​-​កូន និង​ចាកចេញ​ក្នុង​រដូវវស្សា ហើយ​ត្រឡប់​ចូលមក​កន្លែង​ដើម​វិញ​ក្នុង​រដូវប្រាំង​។ សូមបញ្ជាក់ថា ត្រី​គល់រាំង គឺជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ហើយ​ត្រូវបាន​ប្រកាស​កំណត់​ជា​មច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥៕

© រក្សាសិទ្ធិដោយ thmeythmey.com