បុគ្គលិក និង​អតិថិជន គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ អេ អឹម ខេ រួមគ្នា​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រង់​ផលប៉ះពាល់​ពី​ជំងឺ​កូ​វី​-១៩​
អត្ថបទពាណិជ្ជកម្ម
បុគ្គលិក និង​អតិថិជន គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ អេ អឹម ខេ រួមគ្នា​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រង់​ផលប៉ះពាល់​ពី​ជំងឺ​កូ​វី​-១៩​
15, Jun 2020 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ  អេ អឹម ខេ បាន​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ២០០​នាក់ ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​បាត់​បង់ប្រាក់​ឧបត្ថម្ភ និង​ចំណូល​ស្ទើរ​ទាំងស្រុង ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ អេ អឹម ខេ ដែលជា មួយ​ដែល​តែងតែ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​អ្នកដើរ​តួ​នាទី​យ៉ាងសំខាន់ ក្នុងការ​សម្រួល​ដល់​ប​ញ្ហា​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​
 
​អំណោយ​ទាំងនោះ​រួមមាន អង្ករ ចំនួន ២២៦ បេ ត្រីខ​ចំនួន ២២៦​យួរ និង​មី​ចំនួន ២២៦​កេស ជូន​ជនរងគ្រោះ​ដែល​រួមមាន កុមារកំព្រា ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​ចំនួន​៣ មាន​សរុប​ជាង​១០០​នាក់ និង​ក្រុម​ល្ខោនខោល លោ្ខ​ន​ស្បែក ក្រុម​សៀក ជាពិសេស​ព្រឹទ្ធាចារ្យ​សិល្បៈ និង សិល្បករ​ឯករាជ្យ ដែល​កំពុង​ប្រឈម​នឹង​ការរក​កម្រៃ ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ប្រមាណ​ជាង ១០០​នាក់​។​
 
​គួររំលឹកថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែមេសា ឆ្នាំ ២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩១ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត ៣៤០ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៧៨ លាន ដុល្លារ​អាមេរិក​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៦០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ពិសេស​គឺ​កម្មវិធី​ទូរស័ព្ទដៃ AMK Mobile App ៕
 


















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com