កីឡាអន្តរជាតិ
អន្តរជាតិ
Deeney ប្រធាន​ក្រុម Watford ជឿថា កីឡាករ​បាល់ទាត់​ក៏មាន​ក្រុម​ភេទ​ទី​បី​ដែរ​
15, Jun 2020 , 10:39 pm        
រូបភាព
Troy Deeney ខ្សែប្រយុទ្ធ​ក្រុម Watford ជឿជាក់ថា​មាន កីឡាករ​បាល់ទាត់​ស្រលាញ់​ភេទ​ដូចគ្នា (Gay) ម្នាក់​នៅ​គ្រប់​ក្នុង​ក្រុមកីឡា​បាល់ទាត់​នាពេល​បច្ចុប្បន្ន​។ Deeney សង្ស័យថា​កីឡាករ​ភេទ​ទី​៣ មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ប្រកាស​ពី​ការស្រឡាញ់​ភេទ​ដូចគ្នា​។​

 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស និង​ជា​ប្រធាន​ក្រុម Watford ក្លិប​នៃ​ក្របខណ្ឌ Premier League រូបនេះ បានប្រកាសថា​រាល់​ក្រុមបាល់ទាត់​ទំនងជា​មាន​កីឡាករ​ស្រឡាញ់​ភេទ​ដូចគ្នា ខណៈ Deeney លើកទឹកចិត្ត​ឲ្យ​អត្ត​ព​លិ​ក​ទាំងនោះ​បើកចំហ​អំពី​ភេទ​របស់​ពួកគេ​ដោយ​ភាពក្លាហាន​។​
 
​គិត​មកទល់​សព្វថ្ងៃនេះ មានតែ​អតីត​ខ្សែប្រយុទ្ធ Norwich City លោក Justin Fashanu តែ​ម្នាក់​គត់​ជា​កីឡាករ​បាល់ទាត់​ភេទ​ទី​៣ ដែល​បើកចំហ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ចក្រភព​អង់គ្លេស ហើយ Deeney បាន​អះអាងថា​មាន​កីឡាករ​ស្រឡាញ់​ភេទ​ដូចគ្នា​ជាច្រើន​ទៀត​កំពុង​ប្រកប​អាជីព​ក្នុង​ក្រុមបាល់ទាត់​បច្ចុប្បន្ននេះ​។ Fashanu ជនជាតិ​អង់គ្លេស បាន​ស្លាប់​ហើយ​តាំងពី​ឆ្នាំ​១៩៩៨ ក្នុង​អាយុ ៣៧​ឆ្នាំ​។​
 
​ខ្សែប្រយុទ្ធ​វ័យ ៣១ ឆ្នាំ​ដែល​បាន​លែងលះ​ប្រពន្ធ ហើយ​មានកូន​២​នាក់ ជឿជាក់ថា​ពេលនេះ​ដល់ពេល​ដែល​អត្ត​ព​លិ​ក​ដែលជា​ភេទ​ទី​៣​គួរ​បង្ហាញ​ភេទ​របស់​ពួកគេ​ជា​សារ​ធា​រណ​ឲ្យ​កាន់តែច្រើន ហើយ​រូបគេ​សង្កត់ធ្ងន់ ថា​ការមិន​បង្ហាញ​ចេញមក​គឺជា​បន្ទុក​ដ៏​ធ្ងន់​មួយ​ទៅវិញ​ទេ​។​
 
Deeney បាន​ប្រា​បើ BBC ថា​៖«​ខ្ញុំ​ហ៊ាន​សន្មត​ថា​ប្រហែល​ជាមាន​ភេទ​ទី​៣​ម្នាក់ រឺ ពីរ​នាក់​នៅក្នុង​ក្រុមបាល់ទាត់​នីមួយៗ​។ ពួកគេ​ពិតជា​មាននៅ​ក្នុង​ក្រុម​១០០ ភាគរយ​។ ខ្ញុំ​គិតថា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឬ​មកពី​សហគមន៍​នោះ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ក្នុងការ​សារភាពថា​ពួកគេ​ជា​ភេទ​ទី​៣​។ ប៉ុន្តែ ប្រសិនបើ​មាន​ម្នាក់​ចេញមក​អះអាង​ដំបូង​គេ ខ្ញុំ​ជឿជាក់ថា​យ៉ាងហោចណាស់ ១០០​នាក់​ក្នុង​សប្តាហ៍​នឹង​ចេញមុខ​តាម​ក្រោយ​»៕

Tag:
 Troy Deeney
© រក្សាសិទ្ធិដោយ thmeythmey.com