ជាតិ
សុខភាព
ការប្រើ​ផលិតផល​ធ្វើ​ឲ្យ​ស្បែ​កឆាប់​ស ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​!
15, Jun 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រើប្រាស់​ផលិតផល​មាន​ជាតិ​កាត់​ស្បែក​ដែល​ធ្វើឱ្យ​ឆា​ប់ស អាចធ្វើឱ្យ​ស្បែក​ជួប​បញ្ហា​របក​, រលាក​, ស្បែក​ស្ដើង​, ស្ងួត​, ជ្រួញ​, ស្បែក​ឡើង​ពពាល​, ឡើង​កន្ទួល និង​ឡើង​សង្វារ​ជាដើម​។ លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេស​សើ​ស្បែក និង​ឡេ​សឺរ បានឱ្យដឹងថា ការប្រើប្រាស់​ផលិតផល​កាត់​ស្បែក​នេះ វា​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព ឬ​បាត់​បង់ជីវិត បើសិនជា​កម្រិត​នៃ​ការ​រលាក​ធ្ងន់ធ្ងរ​ដោយសារ​ទំហំ​នៃ​ការប្រើប្រាស់​ច្រើនពេក​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​សមាគមន៍​គ្រូពេទ្យ​សើ​ស្បែក ដូចតទៅ​៖
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​សើ​ស្បែក និង​ឡេ​សឺរ ចាន់ វិចិត្រ អ្នកប្រើប្រាស់​ផលិតផល​ធ្វើឱ្យ​ស្បែ​កស ពេញចិត្ត​នឹង​ផល​ដែល​ទទួលបាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ ស្បែក​សបាន​ពី​ការប្រើប្រាស់​ផលិតផល​ជាតិ​កាត់​នេះ ជា​សញ្ញា​បង្ហាញថា​ស្បែក​ស្ដើង និង​ប្រឈម​នឹង​ជំងឺមហារីក​ស្បែក​ជាង​មនុស្ស​ទូទៅ​។​
 
​លោក​វេជ្ជបណ្ឌិត​រៀបរាប់​ដូច្នេះ​ថា​៖«​ការប្រើប្រាស់​ផលិតផល​មិន​ត្រឹមត្រូវ ហើយ​ធ្វើឱ្យ​មហារីក​ស្បែក​មិនមែន​មានន័យថា ផលិតផល​ហ្នឹង​ប្រើ​ទៅឱ្យ​កើត​មហារីក​ស្បែក​ទេ គឺ​ផលិតផល​ហ្នឹង​ប្រើ​ទៅធ្វើ​ឱ្យ​ស្បែក​យើង​សឹក​, ស្បែក​ខូច និង​ស្បែក​ស្ដើង​»​។ ដូច្នេះ នៅពេលដែល​យើង​ត្រូវ​នឹង​កម្ដៅថ្ងៃ និង​ប្រើប្រាស់​សារ​ធាតុគីមី​មួយចំនួន គឺ​ស្បែក​យើង​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​ដូច​ស្បែក​គេ​ធម្មតា​ទេ ដែលជា​ហេតុ​នាំ​ឲ្យ​ស្បែ​កកើត​មហារីក​។​
 
​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ បាន​ណែនាំ​ថា ការប្រើប្រាស់​ផលិតផល​ដើម្បី​ឱ្យមាន​សុវត្ថិភាព អ្នក​ប្រើ​គួរ​ជ្រើសរើស​ផលិតផល​ត្រូវ​តាម​ប្រភេទ​ស្បែក និង​ជ្រើសរើស​ផលិតផល​ជា​ប្រភេទ​ជំនួស​ស្បែក មិនមែនជា​ផលិត​ធ្វើឱ្យ​ឆាប់​ស ព្រោះ​ផលិត​ដែល​ត្រឹមត្រូវ​មិន​ធ្វើឱ្យ​ស្បែក​ស​នោះទេ​៕

Tag:
 ផលិតផល​
  មហារីក​ស្បែក​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com