ជាតិ
រថយន្ត
JEEP រថយន្ត​សក្តិសម​សម្រាប់​ជិះ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ និង​ទីជនបទ
15, Jun 2020 , 7:39 pm        
រូបភាព
 ​សណ្ឋាគារ Hillocks នៅ​សៀមរាប មាន​រថយន្ដ​ម៉ាក JEEP ប្រភេទ CJ ម៉ូ​ឌែ​ល 3B ផលិត​អំឡុង ឆ្នាំ​១៩៥០​។ បើតាម អ្នកស្រី ឈា ផល្លី ដែលជា​អ្នកគ្រប់គ្រង​សណ្ឋាគារ រថយន្ត JEEP បុរាណ​ដែល​គ្មាន​ដំបូល និង​គ្មាន​ម៉ាស៊ីនត្រជាក់​នេះ ពេញនិយម​ណាស់​សម្រាប់​ភ្ញៀវទេសច ដែល​ភាគច្រើន​ជួល​ជិះ​កម្សាន្ត ទៅ​តំបន់​ប្រាសាទ និង​ទៅ​ទីជនបទ​។


​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ឈា ផល្លី ដូចតទៅ​៖
 
 
 
 
JEEP CJ-3B ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិកាំង  Willys-Overland ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៦៨ ចំនួន​២០៥ ១៦៣ គ្រឿង​។ JEEP គឺជា​ម៉ាក​រថយន្ដ​ដើមកំណើត នៅ​សហរដ្ឋអាមេរិក ( ក្រុម FORD) ដែល​បច្ចុប្បន្ន​ជា កម្មសិទ្ធិ​របស់​ក្រុមហ៊ុន FIAT នៅ​ប្រទេស​អ៊ីតាលី និង​ដែល​ទីស្នាក់ការ​កណ្ដាល​នៅ ប្រទេស អេ​ស្ប៉ា​ញ​។ ពី​ដំ​បូ​នៅ​ឆ្នាំ​១៩៤១ JEEP ផលិត​ឡាន​ប្រភេទ​យោធា ប៉ុន្តែ​ដល់​សម័យ​ឥឡូវនេះ​JEEP បាន​ច្នៃ​ប្រមាណ​១០ ម៉ូ​ដែល ដែល​ភាគច្រើន​ស្រដៀងៗ​គ្នា តែ​ឈប់​ផលិត​រថយន្ដ​សម្រាប់​ទាហាន​៕
 












 

© រក្សាសិទ្ធិដោយ thmeythmey.com