ជាតិ
សេដ្ឋកិច្ច
សាំង​ធម្មតា បន្ត​ឡើងថ្លៃ​ដល់ ២ ៨៥០​រៀល ក្នុង​១​លីត្រ​
16, Jun 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ សាំង​ធម្មតា ដែល​លក់រាយ​នៅលើ​ទីផ្សារ​មានតម្លៃ​២,៨៥០​រៀល​ក្នុង​មួយ​លីត្រ​។  តម្លៃ​នេះ​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​កំណត់ឱ្យ​ស្ថានីយ​លក់​ប្រេង​ឥន្ទ​នៈ​ទាំងអស់ អនុវត្ត​ចាប់ពី​ទី​១៦​មិថុនា រហូតដល់​បំណាច់​ខែមិថុនា ឆ្នាំ​២០២០​។

 
​បើ​យោង​សេចក្តីជូនដំណឹងរ​បស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៦​មិថុនា តម្លៃ​សាំង​ធម្មតា​នៅលើ​ទីផ្សារ​បច្ចុប្បន្ននេះ បាន​កើន​១៥០​រៀល ក្នុង​មួយ​លីត្រ បើ​ធៀប​នឹង​កន្លះ​ខែ​មុន​។ ជាមួយនឹង​គ្នា​នេះ តម្លៃ​ប្រេងម៉ាស៊ូត ក៏បាន​កើន​ថ្លៃ​ដល់​២៦០០​រៀល ក្នុង​មួយ​លីត្រ ផងដែរ​៕
 

Tag:
 ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com