ជាតិ
កសិករនៅស្រុកបន្ទាយស្រី លោក ម៉ក់ យាង កំពុងប្រមូលផលល្ម៉ើ
×
សៀមរាប៖ គេធ្លាប់ដឹងថា ស្រុកបន្ទាយស្រីមានតាសក់ផ្អែម ស្វាយ ស្វាយចន្ទីរ និងដំឡូងមីជាដើម ប៉ុន្តែបច្ចុប្បន្ន ស្រុកមួយនេះ ក៏មានដំណាំល្ម៉ើ និងទុរេនដែរ។ លោក ម៉ក់ យាង ជាកសិករទី១ដែលកំពុងប្រមូលផលផ្លែល្ម៉ើ ដែលលោកដាំសាកល្បងលើផ្ទៃដីប្រមាណមួយហិកតា។ កសិករវ័យ៥០ឆ្នាំរូបនេះ ដាំល្ម៉ើបានប្រហែល២៥០ដើម និងកំពុងទទួលផលឆ្នាំដំបូងប្រហែល៥០ដើម។
ដោយសារការដាំបែបសរីរាង្គ ល្ម៉ើរបស់លោក ម៉ក់ យាង ដែលស្ថិតនៅភូមិស្គន់ ឃុំត្បែង ផ្លែមិនសូវច្រើនទេ តែមានឱជារសផ្អែមឆ្ងាញ់។ ក្នុងមួយដើមអាចមានផ្លែពី១០ ទៅ៤០គីឡូក្រាម។
បច្ចុប្បន្ន អតិថិជនដែលជាមិត្តភក្ដិ និងអ្នកស្គាល់លោក ម៉ក់ យាង កំពុងបញ្ជាទិញល្ម៉ើដំបូងក្នុងស្រុកបន្ទាយស្រីនេះ ដែលលក់បានក្នុងតម្លៃ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕
សូមទស្សនាទិដ្ឋភាពចម្ការ និងការប្រមូលផលល្ម៉ើរបស់លោក ម៉ក់ យាង ដូចតទៅ៖
Tag:
ល្ម៉ើ
ម៉ក់ យាង
កសិកម្ម
បន្ទាយស្រី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com