ជាតិ
សង្គមជាតិ
COVID-19៖ បុរស​ខ្មែរ​នៅ​កំពត​ដែល​វិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីន បានជា​សះស្បើយ​វិញ​ហើយ​
17, Jun 2020 , 9:10 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​
​ភ្នំពេញ​៖ បុរស​ជនជាតិខ្មែរ​អា​យុ​២៦​ឆ្នាំ​ដែល​រស់នៅក្នុង​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត បានជា​សះស្បើយ​ពី COVID-19 ហើយ ក្រោយ​លទ្ធផល​អវិជ្ជមាន​២​ដង​។ នេះ​បើតាម​ការ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​។​

 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បុរស​រូបនេះ ជា​អ្នកដំណើរ​វិលត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន ដោយ​ឆ្លងកាត់​កូរ៉េខាងត្បូង ហើយ​បាន​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​២០ ខែឧសភា​។​
 
 
​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា កម្ពុ​ជាមាន​អ្នក​ឆ្លង​ចំនួន​១២៨​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​១២៦​នាក់ និង​សល់​ចំនួន​២​នាក់​ដែលជា​ជនជាតិខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ៕ 
 

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com