ជាតិ
សង្គមជាតិ
សម្តេច ស ខេង បង្កើតក្រុមការងារស្រង់មតិ-សំណូមពលរដ្ឋក្នុងហ្វេសប៊ុកសម្តេច ដើម្បីយកទៅដោះស្រាយ
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារមួយ ដើម្បីតាមដានរាល់មតិនិងសំណូមពររបស់មហាជន ដែលសរសេរក្នុងប្រអប់ខំមិន (Comment) ទំព័រហ្វេសប៊ុករបស់សម្តេច (Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister)។
សេចក្តីសម្រេច ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កំណត់ថា ក្រុមការងារនេះ មានភារកិច្ចស្រង់មតិនិងសំណូមពររបស់មហាជន ពីក្នុងខំមិនទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ហើយដាក់ជូនឲ្យសម្តេច ពិនិត្យ និងស្នើសុំមតិយោបល់ពីសម្តេច ដើម្បីដោះស្រាយមតិនិងសំណូមរបស់មហាជន។
យោងតាមសេចក្តីសម្រេច លោក ជា សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជានាយរងខុទ្ទកាល័យរបស់សម្តេច ស ខេង ជាប្រធានក្រុមការងារនេះ អមដោយអនុប្រធាន៥នាក់ និង សមាជិក៥នាក់។
កាលពីអំឡុងឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារបែបនេះ ដោយមានលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ដើម្បីតាមដានមតិនិងសំណូមពរផ្សេងៗរបស់មហាជន នៅលើទំព័រហ្វេសប៊ុករបស់សម្តេច៕
Tag:
ស ខេង
ក្រុមការងារតាមដានហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com