COVID-19
ជាតិ
រដ្ឋាភិបាល​ផ្ដល់​ស្បៀងអាហារ ថវិកា ម៉ាស់ និង​អាល់កុល ដល់​ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​ជាង​២​ម៉ឺន​នាក់
17, Jun 2020 , 2:43 pm        
រូបភាព
សកម្មភាពស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានផ្ដល់ស្បៀងអាហារដល់ពលរដ្ឋខ្មែរ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
សកម្មភាពស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានផ្ដល់ស្បៀងអាហារដល់ពលរដ្ឋខ្មែរ (រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​នៅក្រៅ​ប្រទេស​នានា បាន​ឧបត្ថម្ភ​ស្បៀងអាហារ ថវិកា ម៉ាស់ និង​អាល់កុល ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​ខ្លួន ជាង​២​ម៉ឺន​នាក់ នៅ​អំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ បើតាម​លិខិត​របស់​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។




​ការផ្ដល់​ជំនួយ​នេះ ធ្វើ​ឡើយ​តាមរយៈ​ស្ថាន​តូ​កម្ពុជា​នៅក្រៅ​ប្រទេស​ដោយផ្ទាល់​និង​តាមរយៈ​ការសហការ​ជាមួយ​សប្បុរសជន​នានា ឲ្យ​ដល់​ពលករ​និង​និ​ត្សិ​ត​ខ្មែរ​នៅ​បរទេស​ជាង​២​ម៉ឺន​នាក់​។ គិត​ត្រឹម​ចុងខែ​ឧសភា ពលរដ្ឋ​ខ្មែរ​ជាង​២​ម៉ឺន​នាក់ ដែល​ទទួលបាន​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ មន​នៅ​ប្រទេស​ថៃ​ជាង​៥​ពាន់​នាក់​, កូរ៉េ​ជាង​៥​ពាន់​នាក់​, អេ​ហ្ស៊ី​ប​១១០​នាក់​, សិង្ហ​បុរី​៥៤​នាក់ វៀតណាម​ជាង​៥០​នាក់​, ជប៉ុន​១២៨៩​គ្រួសារ​, ម៉ាឡេស៊ី​២១៤៥​គ្រួស​សារ និង​ប្រទេស​ដទៃ​ផ្សេងទៀត​។ នេះ​បើតាម​ក្រសួង​ការ​បរ​ទស​។​
 
​ទន្ទឹមនឹងនេះ ស្ថានទូត​កម្ពុជា​ក៏បាន​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ការជួយ​ដូរ​មនុស្ស និង​ការរំលោភបំពាន​ផ្សេងៗ​នៅ​បរទេស និង​រៀបចំ​មាតុភូមិនិវត្តន៍ ៣៩២​នាក់ មកពី​ប្រទេស​ថៃ វៀតណាម និង​ចិន​ផងដែរ​៕ 
 

Tag:
 ជំនួយ​
  ខ្មែរ​ក្រៅប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com