ដោយមានកំណត់ត្រាឈ្នះ ៨ ដងនិងចាញ់ ១ ដង ក្នុងបីប្រភេទកីឡាផ្សេងគ្នា Stamp Fairtex បានទទួលបានជ័យជម្នះដ៏ចងចាំនៅសង្វៀន ONE Championship។ បើក្រឡេកមើលក្រោយ Stamp ឈ្នះ Janet “JT” Todd ដើម្បីគ្រងខ្សែក្រវាត់ World Title ទី២របស់ខ្លួន។
កីឡាការិនីកំពូលរបស់ថៃគ្រងខ្សែក្រវាត់ ONE Atomweight Muay Thai World Title នៅកម្មវិធី ONE: CALL TO GREATNESS កាលខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយការប្រកួតយ៉ាងស្វិតស្វាញលើកីឡាការិនីអាមេរិក។
Stamp ធ្វើឲ្យការប្រកួតទល់ “JT” ល្អមើលមែនទែនក្នុងរយៈពេល ៥ទឹក និងអុកជង្គង់បានល្អចំដងខ្លួនតាមរយៈការចាប់របស់គេ។ Todd ក៏មានឱកាសវាយបក ប៉ុន្តែ កីឡាការិនីមកពីក្លិប Fairtex អាចការពារនិងខាវឆ្វេងស្ដាំទទួលបានពិន្ទុពីចៅក្រម។ ១៥នាទីនៃការប្រកួត ចៅក្រមបានផ្ដល់ពិន្ទុដល់ Stamp ឈ្នះជាឯកច្ឆន្ទ។ បែបណាក្ដី Todd ក៏ឈ្នះខ្សែក្រវាត់ ONE Atomweight Kickboxing World Title ក្នុងការប្រកួតសងសឹកនាដើម២០២០ឆ្នាំនេះ។
Yodsanklai ប្រើកណ្ដាប់ដៃផ្ដួល Regis
Yodsanklai IWE Fairtex ឬ គេស្គាល់ថា “The Boxing Computer” បានបង្ហាញកម្លាំងដ៏មហិមាដើម្បីផ្ដួលកីឡាករប្រេស៊ីល Luis “Soot Raaeng Geert” Regis នៅកម្មវិធី ONE: DESTINY OF CHAMPIONS កាលខែ ធ្នូ ឆ្នាំ២០១៨។ ក្នុងកម្មវិធីគូឯក ONE Super Series មិនធ្លាប់មានពីមុន វីរបុរសរបស់ថៃបានប្រើជំនាញជើងឆ្វេង និងម៉ាត់ខ្លាំងៗ។ “Soot Raaeng Geert” មិនអាចផ្លាស់ប្ដូរក្បាច់ដើម្បីសម្លាប់ “The Boxing Computer” នោះទេ។ Yodsanklai ប្រើជំហរវ៉ៃកាត់នៅពេលRegis ចង់ទាត់បង្វិលខ្លួន ហើយ កីឡាករថៃបានកៀងឲ្យកីឡាករប្រេស៊ីលទៅក្បែរសង្វៀន។
ក្រោយមកអ្នកលេងមួយថៃមកពី Fairtex បានម៉ាត់និងទាត់ដូចព្យុះមិនធ្លាប់មានពីមុនមក។ គេបានធ្វើឲ្យ Regis ឈឺចាប់ជាមួយក្បាច់ខាវឆ្វេងស្ដាំរហូតដល់សន្លប់ រហូតដល់ប្រកួតលែងកើត។