អត្ថបទពាណិជ្ជកម្ម
លឿន​អ៊ីចឹង​ផង​! បាន​៥០​លាន​រៀល​ភ្លាម តថ្លៃ​ទិញ​ដី​ភ្លែត​តែម្តង បន្ទាប់ពី​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
17, Jun 2020 , 5:33 pm        
រូបភាព
​លោក អ៊ីង អឿន ដែលមាន​ដើមកំណើត​នៅ​ខេត្តតាកែវ ប៉ុន្តែ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ បែរជា​មានសំណាង​គាស់​ឈ្នះ​ទឹកប្រាក់​៥០​លាន​រៀល​នៅ​ទឹកដី​បាវិត ខេត្តស្វាយរៀង ដែលជា​កន្លែង​លោក​ធ្វើការ​ប្រចាំថ្ងៃ​ឯណោះ​ទៅវិញ​។​
 
​លោក​រៀបរាប់​ពី​ហេតុការណ៍​នៃ​ការ​ត្រូវ​រង្វាន​នោះ​ថា​៖ «​ខ្ញុំ​គាស់​វើក WURKZ ភ្លាម មិនទាន់បាន​ពិនិត្យមើល​ក្រវិល​កំប៉ុង​ភ្លាមៗ​ទេ ព្រោះ​ប្រញាប់​ផឹក និង​អាល​ចូលធ្វើការ​វិញ​។ ដល់​តែ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ហូបបាយ​រួច​បាន​ខ្ញុំ​យក​ក្រវិល​ចេញពី​ហោប៉ៅ​អាវ​មក​មើល​។ ដោយសារ​ភ្នែក​មើល​មិន​ច្បាស់​ទើប​គិតថា ឈ្នះ​បាន​ត្រឹម​៥​ពាន់​រៀល ទើប​ខ្ញុំ​ហុច​ឲ្យ​ប្រពន្ធ​ខ្ញុំ​ជួយ​មើល​ក៏​ស្រាប់តែ​គាត់​ស្រែក​ភ្លាត់​សំឡេង​ថា ឈ្នះ​បាន​៥០​លាន ទើប​ទាំង​ខ្ញុំ និង​អ្នកធ្វើការ​ជាមួយ ដែល​នៅ​ជិត​នោះ​ស្ទុះ​មកជួយ​មើល អរ​រំភើប​គ្រប់ៗ​គ្នា​»​។ 
 
​លោក​អឿន គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ មានសំណាង​នៅ​ថ្ងៃទី​០៩ ខែមិថុនា វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក ហើយ​ទឹកប្រាក់​នេះ​លោក​នឹង​យកទៅ​ទិញ​ដី​ដែល​បាន​សួរ​ថ្លៃ​ហើយ​នៅឯ​ខេត្ត​ត្បូងឃ្មុំ ជា​ស្រុកកំណើត​ភរិយា​របស់លោក ដើម្បី​ធ្វើ​ផ្ទះ​ឲ្យ​ធំ​ល្មម​ទុក​សម្រាប់​ជា​ដំបូល​ដ៏​កក់ក្តៅ​សម្រាប់​គ្រួសារ​៕ 

 





Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com