COVID-19
ជាតិ
អ្នក​កោះកុងអាយុ​២១ឆ្នាំម្នាក់ដែលមកពីម៉ាឡេស៊ី មានវិជ្ជមាន COVID-19
18, Jun 2020 , 7:18 am        
រូបភាព
ដោយ: ថ្មីៗ
បុរស​វ័យ​២១​ឆ្នាំម្នាក់ ដែលមាន​អាសយដ្ឋាននៅភូមិស្រែអំបិល ខេត្តកោះកុង មាន​តេស្តវិជ្ជមាន COVID-19។ គាត់ស្ថិតក្នុងចំណោមអ្នក​ដំណើរដែល​ទើបវិលត្រឡប់ពីម៉ាឡេស៊ី នា​ថ្ងៃទី១៦ ខែមិថុនា។ បច្ចុប្បន្ន គាត់កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។



នេះជាករណីទី​១២៩ នៅកម្ពុជា ដែលក្នុងនោះមាន​១២៦ករណី បានជាសះស្បើយ។ អ្នក​ជំងឺពីរនាក់​ទៀត​ដែលកំពុងស្ថិតក្រោម​ការព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែរនោះ គឺ​បុរសអ្នក​ខេត្តកំពង់ចាមពីរនាក់ដែលមាន​ប្រវត្តិធ្វើ​ដំណើរពីឥណ្ឌូណេស៊ី៕

© រក្សាសិទ្ធិដោយ thmeythmey.com