COVID-19
ជាតិ
កម្ពុជា ចិន WHO និង UN បូករួមទាំងប្រទេស២០ទៀត ជជែកគ្នាពីការប្រឆាំងនឹងកូវីដ
18, Jun 2020 , 1:36 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចូលរួមប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសក្នុងតំបន់អាស៊ាន  និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមរយៈ Video Conference  ដើម្បីចែករំលែកមតិគ្នាពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបពីក្រសួងការបរទេស)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ចូលរួមប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសក្នុងតំបន់អាស៊ាន និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមរយៈ Video Conference ដើម្បីចែករំលែកមតិគ្នាពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (រូបពីក្រសួងការបរទេស)
កិច្ចប្រជុំជាន់ខ្ពស់មួយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីពិភាក្សាពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងប្រព្រឹត្តទៅ នៅម៉ោង៧យប់ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមរយៈការតភ្ជាប់វីដេអូ (Video Conference)។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិន ហើយលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន ជាអ្នកដឹកនាំប្រជុំ ដោយមានការចូលរួមពីប្រទេសប្រមាណ២០ ដែលជាដៃគូក្នុងក្របខ័ណ្ឌខ្សែក្រវាត់និងផ្លូវ រួមទាំងអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងតំណាងជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ (UN)។ ភាគីកម្ពុជា គឺលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ជាអ្នកចូលរួម។

សេចក្តីប្រកាសព័ត៌មានខាងលើ បញ្ជាក់ថា គោលបំណងនៃការបើកកិច្ចប្រជុំនេះ គឺដើម្បីគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ចប្រឹងប្រឹងតាមរយៈយន្តការតំបន់និងអន្តរជាតិ ក្នុងការគ្រប់គ្រងនិងការយកជ័យជម្នះលើជំងឺរាតត្បាតកូវីដ-១៩។  លើសពីនេះ គោលបំណងនៃកិច្ចប្រជុំ ក៏ដើម្បីជំរុញការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញដែរ ក្រោយពីចប់វិបត្តិជំងឺកូវីដ-១៩។

ប្រទេសក្នុងតំបន់អាស៊ាន ទើបនឹងបើកកិច្ចប្រជុំជាមួយរុស្ស៊ី តាមរយៈការតភ្ជាប់វីដេអូ កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលមិញ ដើម្បីពិភាក្សាគ្នាពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះដែរ៕

Tag:
 កម្ពុជា
  ចិន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com